រើសអើងពូជសាសន៍ក្នុងការប្រកួត World Cup 2026 បុរសម្នាក់ត្រូវបាត់បង់តំណែងភ្លាមៗ និងចេញមុខសុំទោសជាសាធារណៈ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រើសអើងពូជសាសន៍ក្នុងការប្រកួត World Cup 2026 បុរសម្នាក់ត្រូវបាត់បង់តំណែងភ្លាមៗ និងចេញមុខសុំទោសជាសាធារណៈ!

រើសអើងពូជសាសន៍ក្នុងការប្រកួត World Cup 2026 បុរសម្នាក់ត្រូវបាត់បង់តំណែងភ្លាមៗ និងចេញមុខសុំទោសជាសាធារណៈ!

ហេតុការណ៍នេះបានកើតឡើងនៅក្នុងការប្រកួត World Cup រវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងសាធារណរដ្ឋឆែក នៅក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក។ បុរសជនជាតិម៉ិកស៊ិកម្នាក់ឈ្មោះ Ulises Fernando Bernal Miramontes ត្រូវបានគេថតវីដេអូជាប់ ខណៈពេលដែលលោកបានធ្វើកាយវិការ «ទាញកន្ទុយភ្នែក» ដែលជាកាយវិការឌឺដង និងរើស.អើងចំពោះជនជាតិអាស៊ីខាងកើត ដាក់ពីក្រោយអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencer) ជនជាតិកូរ៉េខាងត្បូងម្នាក់ Yoon Su-jin ដ៏ល្បីល្បាញដែលមានឈ្មោះក្នុងបណ្តាញសង្គមថា @incocat_t និងមានអ្នកតាមដានជិត ៩ លាននាក់នៅលើ TikTok និង YouTube។

Advertisement

ក្រោយពេលវីដេអូនេះត្រូវបានបង្ហោះលើបណ្តាញសង្គម វាបានបង្កឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិត រួមទាំងប្រជាជនម៉ិកស៊ិកខ្លួនឯងផងដែរ ដែលពួកគេបានសម្តែងការមិនពេញចិត្តចំពោះទង្វើអវិជ្ជមានមួយនេះ។

ជាលទ្ធផល លោក Bernal ត្រូវបានដកចេញពីតំណែងជាប្រធានមហាវិទ្យាល័យភូមិសាស្ត្រ និងវិស្វករស្ទង់មតិភូមិសាស្ត្រនៃរដ្ឋ Jalisco ក្នុងប្រទេសម៉ិកស៊ិកភ្លាមៗ ហើយលោកក៏បានចេញមុខសុំទោសជាសាធារណៈ ដោយលើកឡើងថា លោកពិតជាសោកស្តាយ និងសុំទទួលខុសត្រូវរាល់ទង្វើខ្វះការពិចារណារបស់ខ្លួន។

សកម្មភាពរើសអើងពូជសាសន៍ មិនមែនជារឿងលេងសើចនោះទេនៅក្នុងសង្គមបច្ចុប្បន្ន ជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោក!

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា