ប្ដូរពីកីឡាផ្សេង មកលេងកីឡារត់ លោក គឹម គីណាល់ អាចស្រកទម្ងន់បានច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ប្ដូរពីកីឡាផ្សេង មកលេងកីឡារត់ លោក គឹម គីណាល់ អាចស្រកទម្ងន់បានច្រើន

មានរយៈពេល៣ឆ្នាំហើយដែលលោក គឹម គីណាល់ បានចូលរួមលេងកីឡារត់ បន្ទាប់ពីការណែនាំពីមិត្តភក្ដិ។

Advertisement

បុរសមានលំនៅនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរំឭកថា មុនឈានជើងមកកាន់កីឡារត់នេះ លោកធ្លាប់លេងកីឡាជិះកង់ តែក្រោយមានការណែនាំ និងកំពុងចង់ស្រកទម្ងន់ផងនោះ លោកក៏បានប្ដូរមកលេងកីឡារត់ ហើយក៏អាចស្រកទម្ងន់បានច្រើនគួរសម។

បច្ចុប្បន្ននេះ ក្រៅពីការលេងកីឡាដើម្បីផ្ទាល់ខ្លួន លោក គីណាល់ ក៏មានហាងលក់ម្ហូបអាហារលក្ខណៈសុខភាពផងដែរដែលមានទីតាំងនៅខណ្ឌទួលគោក។

លោក គីណាល់ ក៏បានលើកទឹកចិត្តមហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា