ប្រដាល់សកលកម្ពុជាដាក់គោលដៅចូលអូឡាំពិក ក្រោយបានការឧបត្ថម្ភពេញទំហឹងពីក្រុមហ៊ុនវឌ្ឍនៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ប្រដាល់សកលកម្ពុជាដាក់គោលដៅចូលអូឡាំពិក ក្រោយបានការឧបត្ថម្ភពេញទំហឹងពីក្រុមហ៊ុនវឌ្ឍនៈ

នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុនវឌ្ឍនៈបានចុះអនុស្សារណៈលើភាពជាដៃគូឧបត្ថម្ភភេសជ្ជៈផ្ដាច់មុខដល់សហព័ន្ធ និង ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាមួយឆ្នាំពេញសម្រាប់ឆ្នាំ ២០២៦។

Advertisement

ពិធីនេះមានការចូលរួមដោយឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធាន​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ពេជ្រ សុផែន អនុប្រធានសហព័ន្ធ កញ្ញា ឡុង ស៊ីណេត ប្រធានផ្នែកទីផ្សារ និងកញ្ញា ទូច លាភភា អ្នកគ្រប់គ្រងផែនការផ្សព្វផ្សាយតំណាងក្រុមហ៊ុន វឌ្ឍនៈ។

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់ថាកីឡាប្រដាល់សកលជាកីឡាមួយប្រភេទដែលមានសក្តានុពលខ្ពស់ក្នុងការនាំប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ហើយភាពជាដៃគូសហការគ្នានេះ គឺជាការបើកផ្លូវផ្តល់ឱកាសដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជាតាមបណ្តាក្លឹបបានអភិវឌ្ឍសមត្ថភាពបទពិសោធន៍ ដ៏ដូចជារួមចំណែកបង្កើតធនធានក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ ទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន ក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតលើឆាកអន្តរជាតិជាច្រើន ដូចជាការប្រកួតអាស៊ីហ្គេមឆ្នាំ ២០២៦ នៅប្រទេសជប៉ុន ការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ការប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក ជាពិសេសដំណើរឆ្ពោះទៅដណ្តើមមេដាយក្នុងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

នេះជាការជួយជ្រោមជ្រែងរួមចំណែកកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនកូនខ្មែរដ៏លេចធ្លោ ហើយចូលរួមលើកស្ទួយអភិវឌ្ឍគ្រប់វិស័យកីឡានៅប្រទេសកម្ពុជា មិនថាវិស័យកីឡាបាល់ទាត់ វិស័យកីឡាប្រដាល់គុនខ្មែរ វិស័យកីឡាប្រដាល់សកល និងព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទរួមទាំងការប្រកួតកីឡាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។

គាំទ្រផលិតផលខ្មែរ គាំទ្រផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដើម្បីវឌ្ឍនៈភាពវិស័យកីឡានៅប្រទេសកម្ពុជាកាន់តែរីកចម្រើន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា