ធ្លាប់ឡើងភ្នំឱរ៉ាល់បាន៧៦ដងហើយ លោក គីម សារឿន ដាក់គោលដៅវ៉ៃផ្ដាច់ឱ្យបានដល់លើកទី១០០ក្នុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ធ្លាប់ឡើងភ្នំឱរ៉ាល់បាន៧៦ដងហើយ លោក គីម សារឿន ដាក់គោលដៅវ៉ៃផ្ដាច់ឱ្យបានដល់លើកទី១០០ក្នុងឆ្នាំនេះ

គិតត្រឹមពេលនេះ លោក គីម សារឿន អ្នកនិយមកីឡារត់ទាំងចម្ងាយជិត និងចម្ងាយឆ្ងាយ បានឡើងភ្នំឱរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជាបានចំនួន៧៦ដងហើយ ដោយបានចាប់ផ្ដើមដំបូងក្នុងឆ្នាំ២០១៨ ហើយពេលខ្លះលោកឡើងដល់ចន្លោះ៤ទៅ៥ដងក្នុងមួយខែ និងពេលខ្លះទៀត៥ថ្ងៃជាប់គ្នាក៏មាន។

Advertisement

បុរសវ័យ៥៨ឆ្នាំសង្កត់ធ្ងន់ថា ការឡើងភ្នំល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយចំពោះអ្នកនិយមរត់ឆ្ងាយៗ ឬ Trail ការឡើងភ្នំឱរ៉ាល់ ជាគោលដៅដ៏ល្អសម្រាប់ការហ្វឹកហាត់ ពោលចុះឡើងៗដើម្បីឱ្យជើងរឹងមាំ និងតាំងពីជើងឈឺ រហូតដល់លែង។

អ្នកនិយមកីឡារត់ដែលគេហៅឈ្មោះក្រៅថា គីម កុក បន្តថា ពេលស្ពាយធ្ងន់ឡើងភ្នំ ចុះឡើងធ្វើឱ្យរាងកាយរឹងមាំ បន្ថែមពីលើភាពរឹងមាំនៃជើង។ ហេតុដូចនេះពេលទៅរត់ឆ្ងាយនៅក្រៅប្រទេស នឹងបង្កើនទំនុកចិត្តថែមទៀត។ ដូច្នេះហើយបានជាលោក គីម កុក ចាត់ទុកភ្នំឱរ៉ាល់ ជាកន្លែងហ្វឹកហាត់ដ៏សំខាន់ម្រាប់លោក។ មិនតែប៉ុណ្ណោះទេ លោកបន្ថែមថា ភ្នំឱរ៉៉ាល់ក៏ជាកន្លែងដ៏ពិសេសសម្រាប់ភ្ញៀវទេសចរ ព្រោះមានបរិយកាសល្អ ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងខ្យល់ដកដង្ហើម អាចកាត់បញ្ហារោគាមួយចំនួនបាន។

ទាក់ទងនឹងការលេងកីឡារត់ លោក គីម សារឿន ហៅ គីម កុក បានចាប់ផ្ដើមអំឡុងឆ្នាំ២០១៤ ដែលកាលណោះ លោកធ្លាប់​មានបញ្ហាលើសទម្ងន់ និងបានព្យាយាមប្រើប្រាស់ថ្នាំសម្រកដែរ តែមិនអាចសម្រេច លោកក៏សម្រេចចិត្ត​ចាប់កីឡារត់ ហើយក៏មានប្រសិទ្ធភាព។

ចាប់ពីពេលនោះ លោកក៏បានបន្តលេងកីឡារត់រហូតមក និងតែងតែចូលរួមកម្មវិធីប្រកួតនានា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា