កិច្ចប្រជុំឧត្ដមមន្ត្រី និងរដ្ឋមន្ត្រីកីឡាអាស៊ាននៅកម្ពុជានឹងភ្ជាប់ការបង្ហាញក្បាច់គុនប្រពៃណីរបស់ប្រទេសទាំងអស់ក្នុងតំបន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

កិច្ចប្រជុំឧត្ដមមន្ត្រី និងរដ្ឋមន្ត្រីកីឡាអាស៊ាននៅកម្ពុជានឹងភ្ជាប់ការបង្ហាញក្បាច់គុនប្រពៃណីរបស់ប្រទេសទាំងអស់ក្នុងតំបន់

ការបង្ហាញក្បាច់គុនប្រពៃណីរបស់ប្រទេសនីមួយៗក្នុងតំបន់នឹងត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំឧត្តមមន្ដ្រី និងរដ្ឋមន្ត្រីកីឡាអាស៊ាន ក្នុងខែតុលា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

Advertisement

ការថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ នាសប្ដាហ៍ក្រោយ ដែលជាសិក្ខាសាលាយុទ្ធសាស្ដ្រមួយ សម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខ។

ការបង្ហាញនេះ ជាផ្នែកមួយនៃសំណើសំខាន់ៗចំនួន ៣ ដែលកម្ពុជាត្រៀមលើកយកមកជជែកពិភាក្សាក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីត្រៀមដាក់ស្នើសុំ ក៏ដូចជាការអនុវត្ត ក្នុងការផ្សព្វផ្សាយឲ្យមានការគាំទ្រពីប្រទេសអាស៊ានផងដែរ។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាខែតុលា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ ខាងមុខ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងផលចំណេញជាច្រើនដល់កីឡាកម្ពុជា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា