មុនរត់ចម្ងាយឆ្ងាយ២-៣ថ្ងៃ វ៉ាន់ ភារ៉ា បុកហូបអាហារប៉ូវច្រើន តែក៏តមរសជាតិហឹរ ជូរ និង គ្រឿងផ្អាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

មុនរត់ចម្ងាយឆ្ងាយ២-៣ថ្ងៃ វ៉ាន់ ភារ៉ា បុកហូបអាហារប៉ូវច្រើន តែក៏តមរសជាតិហឹរ ជូរ និង គ្រឿងផ្អាប់

កីឡាកររត់ប្រណាំងឆ្នើមជម្រើសជាតិកម្ពុជា វ៉ាន់ ភារ៉ា មានទម្លាប់ទទួលទានអាហារប៉ូវកាន់តែច្រើន ក្នុងរយៈពេល២ទៅ៣ថ្ងៃមុនការប្រកួតចម្ងាយឆ្ងាយចូលមកដល់។ គេថា អ្វីសំខាន់នោះ គឺទទួលបានកាន់តែច្រើន កាន់តែល្អ ពោលគឺ ហូបហើយហាត់ៗ។

Advertisement

ប៉ុន្តែជាមួយគ្នានេះដែរ ម្ចាស់កំណត់ត្រាម៉ារ៉ាតុងនៅកម្ពុជា ក៏តមអាហារណាដែលមានរសជាតិហឹរ ជូរ និងអាហារផ្អាប់ ដើម្បីបង្ការបញ្ហាឈឺក្រពះ ពោះវៀន។ នៅថ្ងៃប្រកួត មុនរត់មួយម៉ោង គេនិយមទទួលទានផ្លែចេក ឬ Gel ព្រោះជាអាហារដែលងាយរលាយ។

សូមជម្រាបថា វ៉ាន់ ភារ៉ា បានបំបែកកំណត់ត្រាថិរវេលាម៉ារ៉ាតុននៅកម្ពុជា ពេលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុននៅក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

គេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ដោយចាយពេល២ម៉ោង២២នាទីនិង៤៦វិនាទី។ នេះជាកំណត់ត្រាថ្មីនៅកម្ពុជា ដែលកំណត់ត្រាចាស់ គឺ ២ម៉ោង២៣នាទី និង២៩វិនាទី ធ្វើបានដោយអតីតកីឡាករជម្រើសជាតិ ហែម ប៊ុនទីង កាលពីជាង១០ឆ្នាំមុន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា