ថ្នាក់ដឹកនាំសហព័ន្ធវាយសីជឿជាក់កម្ពុជានឹងមានធនធានល្អច្រើនពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០៣១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ថ្នាក់ដឹកនាំសហព័ន្ធវាយសីជឿជាក់កម្ពុជានឹងមានធនធានល្អច្រើនពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០៣១

បន្ទាប់ពីបានមើលឃើញសមត្ថភាពយ៉ាងល្អរបស់កុមារា កុមារី ជាកីឡាករ កីឡាការិនី ក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ឯកឧត្ដម កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញជំនឿចិត្តថា កម្ពុជានឹងមានធនធានល្អៗច្រើនពេលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ។

Advertisement

ការប្រកួតកីឡាវាយសីព្រឹត្តិការណ៍សិស្សបឋមសិក្សាបានបិទបញ្ចប់ទៅនៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា នេះនៅសាលកីឡាវាយសីពហុកីឡដ្ឋានជាតិអូឡាំពិក មាន៨ក្រុមចូលរួម គឺ រាជធានីភ្នំពេញ បន្ទាយមានជ័យ ព្រះសីហនុ កំពត កោះកុង កំពង់ឆ្នាំង កំពង់ធំ និងប៉ៃលិន មាន៤វិញ្ញាសា។

ក្រុមកីឡាវាយសីរាជធានីភ្នំពេញឈ្នះមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍កីឡាបឋមសិក្សា ២០២៦ ដោយក្រសោបបានមេដាយមាស៣គ្រឿងវិញ្ញាសា ទោលកុមារី គូកុមារា និង គូចម្រុះ។ ចំណែកមេដាយមួយគ្រឿងទៀត គឺមេដាយមាសពីវិញ្ញាសាទោលកុមារា។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា