អ្នកជិះកង់រាប់រយនាក់នឹងជិះពីនឹងជិះពីភ្នំពេញទៅសៀមរាបដើម្បីរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

អ្នកជិះកង់រាប់រយនាក់នឹងជិះពីនឹងជិះពីភ្នំពេញទៅសៀមរាបដើម្បីរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ

សហព័ន្ធកីឡាទោចក្រយានកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជាជាលើកទី៣ ដើម្បីប្រមូលមូនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។ នេះបើតាមការលើកឡើងពីលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា។

Advertisement

ព្រឹត្តិការណ៍ជិះកង់នេះ នឹងរៀបចំនៅថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៦ លើរយៈចម្ងាយផ្លូវ៣១២គីឡូមែត្រ ដោយប្រើប្រាស់ថេរវេលានៃការជិះមានរយៈពេល១០ម៉ោង ពីរាជធានីភ្នំពេញ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

លោកថា ព្រឹត្តិការណ៍ជិះកង់នេះ ក្រៅពីប្រមូលមូនិធិសប្បុរសជួយដល់កុមារអង្គរខេត្តសៀមរាប វាក៏ជាការចូលរួមអបអរសាទរដល់ទិវាកុមារអន្តរជាតិ១មិថុនា និងអបអរទិវាជិះកង់ពិភពលោក៣មិថុនា ដែលជាថ្ងៃកំណើតនៃកីឡាជិះកង់ផងដែរ។

លោក អគ្គលេខាធិការ ប្រាប់ថា ការជិះក្នុងដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាបជាលើកទី៣នេះ មានអ្នកជិះកង់ចូលរួមចំនួន១២២នាក់ ខណៈអ្នកចូលរួមជិះអមដំណើរតាមបណ្តារាជធានីខេត្តដែលក្រុមកង់ជិះឆ្លងកាត់មានប្រមាណជាជាង៤០០នាក់ ដោយចាប់គិតចាប់ពីភ្នំពេញមានរហូតដល់ខេត្តសៀមរាប។

លោកបន្តទៀតថា ព្រឹត្តិការណ៍ជិះកង់ទៅកាន់ខេត្តសៀមរាបនេះ មិនត្រឹមតែរួមចំណែកជួយដល់មន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ។ វាក៏ជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយចលនាទេសចរណ៍តំបន់អង្គរទៅកាន់អន្តរជាតិផងដែរ។ ដ្បិតព្រឹត្តិការណ៍ជិះកង់នេះមានអ្នកជិះចូលរួមមានទាំងជាតិនិងអន្តរជាតិ។

ជាមួយព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ឆ្ពោះទៅកាន់ខេត្តសៀមរាបជាលើកទី៣នេះ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏បានអំពាវនាវសុំឱ្យបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកានិងសម្ភារៈនានា ជួយដល់ក្រុមអ្នកជិះកង់ដើម្បីជាការចូលរួមលើកទឹកនិងចលនាអភិវឌ្ឍវិស័យជិះកង់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន ពិសេស កាន់តែបំផុសឱ្យពួកគាត់បន្តចូលរួមសកម្មភាពមនុស្សធម៌ជួយដល់សង្គមជាតិនៅពេលបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នេះរៀបចំដោយសហព័ន្ធកីឡាទោចក្រយាន ក្រោមកិច្ចសហការគាំទ្រដោយមន្ទីរពេទ្យកុមារអង្គរ គោលបំណងកៀគរស្វែងរកមូនិធិ។ លើកទី៣នេះ ក៏នឹងមានអ្នកជិះជាជនបរទេសមកពី៩ប្រទេសផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា