KayZee ចោលការងារប្រាក់ខែខ្ទង់ពាន់ដុល្លារ ដើរតាមបេះដូង ធ្វើជា KOL ក្នុងកីឡាអេឡិចត្រូនិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

KayZee ចោលការងារប្រាក់ខែខ្ទង់ពាន់ដុល្លារ ដើរតាមបេះដូង ធ្វើជា KOL ក្នុងកីឡាអេឡិចត្រូនិក

KayZee Gaming គឺជាឈ្មោះក្នុងកីឡាអេឡិចត្រូនិករបស់ សុខ គីមហាប់ ដែលបានផ្លាស់ពីអ្នកជំនាញរចនាក្រាហ្វិកជាមួយនឹងប្រាក់ខែខ្ទង់ពាន់ដុល្លារអាមេរិក មកចូលរួមផ្សព្វផ្សាយសកម្មភាព Mobile Legends ក្នុងស្រុកទាំងមិនមានចំណូលអ្វីច្បាស់លាស់។

មិនត្រឹមតែជាអ្នករចនាក្រាហ្វិកប៉ុណ្ណោះទេ KayZee ក៏ធ្លាប់ធ្វើជាបុគ្គលិកផ្នែករដ្ឋបាល ផ្នែកលក់ អ្នកបកប្រែឱ្យចិន និងទីផ្សារ។ គេថា ក្រោយធ្វើការងារទាំងនេះ គេមានអារម្មណ៍មិនទាន់រកឃើញខ្លួនឯងនៅឡើយ តែពេលឈានជើងចូលកីឡាអេឡិចត្រូនិក ក៏ស្រាប់តែមានកម្លាំងចិត្តខ្លាំងចិត្តខ្លាំងតែម្ដង។ គិតមកទល់ពេលនេះមានរយៈពេល៣ខែហើយដែលគេបានចាកចេញពីការងារទាំងស្រុង និងមិនមានចំណូលដើម្បីផ្ដោតលើអ្វីដែលខ្លួនស្រលាញ់។

ឈានជើងដំបូងចូលកីឡាអេឡិចត្រូនិក KayZee ជួបការលំបាកច្រើនដែរក្នុងការស្វែងយល់ពីកីឡាមួយនេះ។

KayZee ថ្លែងដែរថា គេជាមនុស្សម្នាក់ដែលមិនចាយផ្ដេសផ្ដាល ពោលតែលើរបស់ណាដែលចាំបាច់បំផុត។ គេផ្ដាំដល់ KOL ទាំងអស់ត្រូវផ្ដោតខ្លាំងលើគុណភាព៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា