ពីក្មេងហាត់តាមអ៊ំ មកជាជម្រើសជាតិ! កីឡាវាយសីជួយផ្លាស់ប្ដូរជីវភាពកីឡាករ យ៉ាំ សំណាង ឱ្យកាន់តែប្រសើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ពីក្មេងហាត់តាមអ៊ំ មកជាជម្រើសជាតិ! កីឡាវាយសីជួយផ្លាស់ប្ដូរជីវភាពកីឡាករ យ៉ាំ សំណាង ឱ្យកាន់តែប្រសើរ

ចាប់ផ្តើមចេញពីការដើរហ្វឹកហាត់តាមអ៊ំប្រុសដែលជាអតីតកីឡាករវាយសី កីឡាករ យ៉ាំ សំណាង បានខិតខំអភិវឌ្ឍសមត្ថភាពខ្លួនយ៉ាងឆាប់រហ័ស រហូតក្លាយជាសមាជិកស្នូលដ៏សំខាន់របស់ក្រុមក្រសួងមហាផ្ទៃ និងជាកីឡាករជម្រើសជាតិកម្ពុជាដ៏មានសមត្ថភាពមួយរូប។

បន្ថែមពីលើកិត្តិយស និងជោគជ័យលើសង្វៀនប្រកួត យុវជនដើមកំណើតមកពីខេត្តកំពង់ឆ្នាំងរូបនេះបានទម្លាយថា កីឡាវាយសីពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសាររបស់គេឱ្យកាន់តែប្រសើរឡើង។ ប្រាក់ចំណូលទាំងនោះបានមកពីការតំណាងឱ្យស្ថាប័នផ្សេងៗក្នុងការប្រកួត និងការចំណាយពេលទំនេរជួយបង្ហាត់កីឡាវាយសីដល់មហាជនទូទៅ។

គួររំឭកផងដែរថា កីឡាករ យ៉ាំ សំណាង បានចាប់ផ្តើមហ្វឹកហាត់កីឡាវាយសីជាលើកដំបូងនៅក្នុងឆ្នាំ២០១៥។ ដោយសារតែការខិតខំប្រឹងប្រែង និងមានទេពកោសល្យខ្ពស់ រូបគេក៏ត្រូវបានជ្រើសរើសឱ្យចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិជម្រើសដំបូងនៅរាជធានីភ្នំពេញនាឆ្នាំ២០១៨ ហើយបានបន្តសាងស្នាដៃជាហូរហែរហូតមកទល់បច្ចុប្បន្ន៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា