របៀបសម្រាកឱ្យបានត្រឹមត្រូវសម្រាប់អ្នករត់កម្សាន្ដ និងអ្នករត់អាជីព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

របៀបសម្រាកឱ្យបានត្រឹមត្រូវសម្រាប់អ្នករត់កម្សាន្ដ និងអ្នករត់អាជីព

ការបែងចែកពេលវេលាឱ្យបានច្បាស់លាស់សម្រាប់ការសម្រាក និងការស្តារកម្លាំងឡើងវិញ ជួយឱ្យអ្នករត់អាចកសាងសាច់ដុំឡើងវិញ ធ្វើឱ្យតុល្យភាពអរម៉ូនល្អប្រសើរ
និងការពារការរបួសបានយ៉ាងមានប្រសិទ្ធភាព។

អ្នករត់ជាច្រើនមានការបារម្ភថា ការផ្អាកការហ្វឹកហាត់ដើម្បីសម្រាក នឹងធ្វើឱ្យសមត្ថភាពធ្លាក់ចុះ ឬប៉ះពាល់ដល់ការត្រៀមខ្លួនប្រកួត។ ប៉ុន្តែ របាយការណ៍ពីអ្នកជំនាញ គឺ សាស្រ្តាចារ្យ William O. Roberts មកពីសាកលវិទ្យាល័យ Minnesota (សហរដ្ឋអាមេរិក) បានបង្ហាញថា ដំណើរការនៃការអភិវឌ្ឍ និងបង្កើនភាពអត់ធន់របស់សាច់ដុំ គឺកើតឡើងនៅពេលដែលរាងកាយកំពុងសម្រាកក្រោយពេលហ្វឹកហាត់។
នេះគឺជាពេលដែលរាងកាយធ្វើការសំយោគប្រូតេអ៊ីន ដើម្បីជួសជុលសាច់ដុំដែលខូចខាត ដែលធ្វើឱ្យជាលិកាសាច់ដុំមានភាពរឹងមាំជាងមុន និងមានលទ្ធភាពទប់ទល់នឹងកម្លាំងសង្កត់ក្នុងពេលហ្វឹកហាត់លើកក្រោយៗទៀត។ ដូច្នេះ អ្នករត់ត្រូវចេះកែសម្រួលចំនួនថ្ងៃសម្រាកក្នុងមួយសប្តាហ៍ឱ្យបានបត់បែន អាស្រ័យលើកម្រិតសមត្ថភាព និងចម្ងាយនៃការរត់។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា