អ្នកនិយមកីឡារត់ចាប់ចិត្តនឹងសម្រស់ធម្មជាតិនៅភ្នំគូលែន ពេលបានចូលរួមកម្មវិធី Kulen Trail | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

អ្នកនិយមកីឡារត់ចាប់ចិត្តនឹងសម្រស់ធម្មជាតិនៅភ្នំគូលែន ពេលបានចូលរួមកម្មវិធី Kulen Trail

បេក្ខជនដែលបានចូលរួមកម្មវិធីរត់ឆ្លងកាត់ឧបសគ្គនៅភ្នំគូលែន ខេត្តសៀមរាប ឬ Kulen Trail 2026 ដែលរៀបចំឡើងក្រុម KK Running Club កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា បានបង្ហាញអារម្មណ៍រីករាយដូចៗគ្នា ព្រោះបានឃើញទីតាំងធម្មជាតិដ៏ស្រស់ស្អាតនៅលើភ្នំគូលែន និង បេតិកភណ្ឌជាតិយ៉ាងអស្ចារ្យដូចជា ស្រះដំរី ប្រាសាទដំរីក្រាប ពើងឥសី អារាមរោងចិន និងទីតាំងដ៏ទាក់ទាញយ៉ាងច្រើនទៀត។

ជាក់ស្ដែង កញ្ញា អាមួយ ជាអ្នកខេត្តសៀមរាប បានចូលរួមរត់លក្ខណៈ Trail ជាលើកដំបូង និងបានឃើញសម្រស់ធម្មតាយ៉ាងស្រស់ស្អាតនៅតាមដងផ្លូវ។ ទោះបីលំបាកយ៉ាងណា កញ្ញានៅតែសប្បាយនឹងការរត់ឆ្លងកាត់ឧបសគ្គបែបនេះ។

មិនខុសពីកញ្ញា អាមួយ គឺលោក ប៊ុនថេត មកពីរាជធានីភ្នំពេញ ថា លំបាកបន្តិចមែនចំពោះការរត់បែបឧបសគ្គតែជាបទពិសោធយ៉ាងល្អ ព្រោះពេញចិត្តនឹងសម្រស់ប្រាសាទបុរាណ និងទេសភាពធម្មជាតិ។

ចំណែកគ្រូបង្រៀនជនជាតិអង់គ្លេសមួយរូបនៅកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយចិត្តបានរត់ជាមួយមនុស្សឆ្នើម និងបានឃើញសម្រស់ដ៏ស្រស់ត្រកាលលើភ្នំគូលែន។

កម្មវិធីរត់ឆ្លងកាត់ឧបសគ្គនៅភ្នំគូលែន ខេត្តសៀមរាប ឬ Kulen Trail 2026 លើកទី១ ទទួលបានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណ១៦០នាក់ និងរត់លើចម្ងាយផ្លូវ២១គីឡូម៉ែត្រ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា