Skip to content
បណ្ដុំរថយន្ត​ទំនើប​ៗ​ដ៏​កម្រ​ក្នុង​លោក​និង​​មាន​តម្លៃ​រាប់​លាន​អឺរ៉ូ​របស់ Benzema
    ទំព័រដើម  »  កីឡាជាតិ

បណ្ដុំរថយន្ត​ទំនើប​ៗ​ដ៏​កម្រ​ក្នុង​លោក​និង​​មាន​តម្លៃ​រាប់​លាន​អឺរ៉ូ​របស់ Benzema

មិនសូវ​មាន​កីឡាករ​​បាល់ទាត់​ច្រើន​នាក់​​ឡើយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​​ជាសាធារណៈ​អំពី​ចំនួន​រថយន្ត​ដែលពួក​គេ​មាន ប៉ុន្តែ Karim Benzema មិន​ដូច​កីឡាករ​ទាំងនោះ​ឡើយ ដោយ​គេ​បាន​​សម្ញែង​បណ្ដុំ​រថយន្ត​ទំនើប​ៗ​​តម្លៃ​រាប់​លាន​អឺរ៉ូ នៅ​លើ​ប៉ុស្តិ៍​យូធូប​ផ្ទាល់​ខ្លួន​របស់​គេ​។

យើង​អាច​ឃើញ​យ៉ាង​ច្បាស់​អំពី​ក្ដីស្រឡាញ់​របស់​ខ្សែ​ប្រយុទ្ធ​ម្ចាស់​អាវ​លេខ​៩​​ក្លិប Real Madrid រូបនេះ​ចំពោះ​ការ​លេង​រថយន្ត​​។ ជាក់ស្ដែង រថយន្ត​ដែល Benzema កំពុង​​កាន់កាប់​មាន​ដូច​ជា Bugatti Chiron, Veyron Pur Sang, McLaren-Mercedes SLR, Mercedes G65 AMG, Audi RS4, RS 6 និង RS Q8 ជាដើម​។

កីឡាករ​ជម្រើស​ជាតិ​បារាំង​វ័យ​៣៤​ឆ្នាំក៏​បាន​ចែករំលែក​ឱ្យ​ឃើញ​រថយន្ត​ទី១​ក្នុង​ជីវិត​របស់​គេ​ផង​ដែរ គឺ Mini Cooper S ពណ៌ខ្មៅ ដែល​គេ​បាន​ទិញ​​ពី​មិត្តភ័ក្ដិ​របស់​គេ​។

បន្ទាប់​ពី​គេ​បាន​ចុះ​កិច្ចសន្យា​អាជីព​​លើក​ដំបូង​ជាមួយ Lyon ពេល​គេ​គ្រប់​វ័យ​១៨​ឆ្នាំ Benzema បានទិញ​រថយន្ត BMW M6 507 CV មួយ​ទៀត​​ជា​កាដូ​សម្រាប់​ខ្លួន​ឯង។

ខាងក្រោមនេះ​ជា​លក្ខណៈ​សម្បត្តិ​និង​តម្លៃ​នៃ​រថយន្ត​ទំនើប​ៗ​ប្រភេទ​កម្រ​ដែល Benzema មាន៖