យុវជនថ្នាលអាស៊ីអឺរ៉ុប៣រូបប្រលងជាប់បាក់ឌុប

កីឡាករអាយុថ្នាលអាស៊ីអឺរ៉ុបយូណាយធីត៣រូប គឺ ហេង ឈុនណេង, សុភ័ក្រ សុវិសាល និងឆោម សំណាង បានទទួលជោគជ័យក្នុងការប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ដែលក្រសួងអប់រំប្រកាសលទ្ធប្រលងនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

លោក ផេង ចន្នា អ្នកចាត់ការក្លិប បញ្ជាក់ថា យុវជនអាស៊ី អឺរ៉ុប យូណាយធីត អាយុក្រោម១៥ ឆ្នាំ និង១៨ឆ្នាំ ដែលបានបន្តការសិក្សាសិក្សាដល់ថ្នាក់ឧត្តមសិក្សានឹងទទួលបានអាហារូបករណ៍សិក្សាឥតបង់ថ្លៃរបស់ឧកញ៉ាបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ី អឺរុ៉ប។

លោក ផេង ចន្នា អ្នកចាត់ការក្លិបអាសីអឺរ៉ុបយូណាយធីត

ហេតុនេះ ក្នុងនាមអ្នកគ្រប់គ្រង់ក្លិប លោកសូមលើកទឹកចិត្តយុវជនជាអ្នកបន្តវេនទាំងអស់ខិតខំព្យាយាមរៀនសូត្រ និងបន្តហ្វឹកហាត់បានខ្លាំងជាមួយ ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត ដើម្បីក្លាយជាកីឡាករឆ្នើម នៅក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប និងនិស្សិតឆ្នើម នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

លោកឧកញ៉ា ឌួង លាង ស្ថាបនិកក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត

គួរដឹងដែរថា កន្លងមក ឧកញ៉ាបណ្ឌិត ឌួង លាង បានរួមចំណែកច្រើនក្នុងការចូលរួមចំណែកលើកកម្ពស់កីឡាបាល់ទាត់នៅព្រះរាជាណាចក្រម្ពុជា មានដូចជា ប្រធានក្រុមជម្រើសជាតិ សឿយ វិសាយ, លោក សុះ អុីសា គ្រូជំនួយបាល់ទាត់ខេត្តកំពង់ឆ្នាំង, លោក តាន់ សុពុទ្ធិ គ្រូជំនួយយុវជនអាយុក្រោម១៨ ឆ្នាំ ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត ,លោក ប៊ិន ឧត្តម គ្រូជំនួយឈុតធំ និងអតីតនិស្សិតជាច្រើនទៀតកំពុងបម្រើការងារនៅស្ថាប័នផ្សេងៗផងដែរ៕

Sovann Tith
Sovann Tithhttps://www.ams.com.kh/sports
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
150FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ