Skip to content
កីឡាករ១០៥នាក់ និងកីឡាការិនី៤៨នាក់ចូលប្រកួតការ៉ាតេជើងឯកថ្នាក់ជាតិ២០២១
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ១០៥នាក់ និងកីឡាការិនី៤៨នាក់ចូលប្រកួតការ៉ាតេជើងឯកថ្នាក់ជាតិ២០២១

ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានដំណើរបើកជាផ្លូវការ នៅព្រឹកថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២១ ដោយមានកីឡាករ កីឡាការិនី សរុប ១៥៣នាក់ចូលរួមប្រកួតប្រជែងមេដាយ លើវិញ្ញាសាសរុបចំនួន៣៥ ខណៈ២វិញ្ញាសាទៀត មិនពេញលក្ខណៈ។

ការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិនេះ ដំណើរការពីថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានកីឡាករ កីឡាការិនី មកពី ២៤ក្លិប និងមានមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ៩នាក់មកពី៩ក្លិប។

នេះជាការការប្រកួតកម្រិតខ្ពស់នៃប្រភេទកីឡាការ៉ាតេកម្ពុជា ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីប្រកបដោយគុណភាព ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។

តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏សហព័ន្ធសម្រួចបច្ចេកទេសរបស់មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាល-ចៅក្រម ត្រៀមឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះដូចគ្នាផងដែរ។គួរបញ្ជាក់ថា អ្នកចូលរួមសរុបមានចំនួន ២៧១នាក់ ក្នុងនោះមានប្រតិភូ២១នាក់ អាជ្ញាកណ្តាល-ចៅក្រម ៩នាក់ គ្រូដឹកនាំ-គ្រូជំនួយ ៣២នាក់ មន្ត្រីផ្លូវការ១៦នាក់ កីឡាករ ១០៥នាក់ និងកីឡាការិនី ៤៨នាក់។

នៅក្នុងពិធីបើកការប្រកួតជាផ្លូវការនេះ ទទួលបានការអញ្ជើញផ្តល់កិត្តិយសលើកទឹកចិត្ត និងសំណេះសំណាលពីលោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕