Skip to content
Salah ត្រូវការតែ៣គ្រាប់ទៀតនៅ UCL ដើម្បីតាមស្មើគ្រាប់បាល់ អតីតកីឡាករឆ្នើមពីររូបនៅ PL
    ទំព័រដើម  »  កីឡាជាតិ

Salah ត្រូវការតែ៣គ្រាប់ទៀតនៅ UCL ដើម្បីតាមស្មើគ្រាប់បាល់ អតីតកីឡាករឆ្នើមពីររូបនៅ PL

ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool ជិតរកបានគ្រាប់បាល់តាមស្មើ អតីតតារាឆ្នើមនៅ Premier League ពីររូបគឺ Didier Drogba និង Sergio Aguero នៅក្នុងការប្រកួត Champions League។

តារាឆ្នើមអេហ្ស៊ីប Salah នឹងជួយក្រុមហង្សក្រហមសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Villarreal នារាត្រីថ្ងៃពុធ ហើយគេត្រូវការតែ៣គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីតាមទាន់ស្ថិតិគ្រាប់បាល់របស់ អតីតកីឡាកររបស់ Chelsea និង Manchester City ដែលរកបានសរុបម្នាក់៣៦គ្រាប់។

ក្នុងរដូវកាល ២០២១-២២ នេះ ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Salah រកគ្រាប់បាល់៨គ្រាប់ នៅ UCL ប៉ុន្ដែគេបានខកខានរកគ្រាប់បាល់៣ប្រកួតមកហើយនៅក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយទល់ Inter និងនៅក្នុងវគ្គ៨ក្រុមចុងក្រោយទាំងពីរជើងទល់នឹង Benfica៕