Skip to content
ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន “៖ សូមកុំកែប្រែក្បាច់គុនល្បុក្កតោ”
    ទំព័រដើម  »  កីឡាជាតិ

ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន “៖ សូមកុំកែប្រែក្បាច់គុនល្បុក្កតោ”

លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បាន​អំពាវនាវឲ្យបន្តអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោ​ខ្មែរ​ដើម្បីភាពឋិតឋេរគង់វង្ស។ តែជាមួយគ្នានេះ មិនត្រូវកែប្រែក្បាច់គុនមរតកជាតិនេះទេ។ មិនត្រូវកែប្រែដោយសារតែនេះជាក្បាច់គុនតាំងពីដូនតា ហើយមានរាប់ម៉ឺនក្បាច់ ហើយមកទល់ពេលនេះលោកបានចងក្រងជាង៤ពាន់ក្បាច់ហើយ។

លោកព្រឹទ្ធាចារ្យក្រមាមាសដែលបាន​ចំណាយពេលស្ទើរពេញមួយជីវិតចងក្រងគុនល្បុក្កតោខ្មែរថ្លែងបែបនេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​ក្នុងពិធីអបអរដល់ការចុះបញ្ជីល្បុក្កតោខ្មែរជា​បេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ។