Skip to content
សហព័ន្ធបេស្បលកម្ពុជាមានប្រធានថ្មី
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

សហព័ន្ធបេស្បលកម្ពុជាមានប្រធានថ្មី

លោក ឆែម តារា ត្រូវបានគណ:កម្មការប្រតិបត្តិផ្តល់ទំនុកចិត្ត និងបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា Cambodian Baseball Federation (CBF) អាណត្តិថ្មី ឆ្នាំ២០២៣-២០២៧ ។នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

គួរជម្រាបជូនថា សហព័ន្ធកីឡាបេស្បលកម្ពុជា បានរៀបចំមហាសន្និបាតក្នុងការបញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៩ – ឆ្នាំ២០២៣ និងបន្តអាណត្តិឆ្នាំ២០២៣ – ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ញ៉ែម ថ្ថាវី អតីតប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងលោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គយកដ្ឋានកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ជាគណៈអធិបតី។

ក្នុងនាម ប្រធានអាណត្តិថ្មី លោក ឆែម តារា បានបង្ហាញការតាំងចិត្តដូច្នេះ “ខ្ញុំបាទ លោក ឆែម តារា ពិតជាសប្បាយចិត្តជាក្រៃលែងដែលត្រូវបានអង្គសន្និបាត ដែលមានសមាជិកទាំង ៤៨រូប បានធ្វើការបោះឆ្នោតជ្រើសរើសអោយមានគណៈកម្មាការប្រតិបត្តិ ៩រូប និងបានបោះឆ្នោតជ្រើសតាំង ឲ្យជាប់ជា ប្រធានសហព័ន្ធកីឡាបេសប្បលកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក ឆែម តារា (អាវពណ៌ប្រផេះ)

លោក ឆែម តារា បន្តថ “៖ខ្ញុំនឹងប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំដឹកនាំ ព្រមទាំងចងមិត្តភាពសហការជាមួយមិត្តភ័ក្ដិបរទេសផ្សេងៗ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍន៍វិស័យបេស្បលកម្ពុជាយើងទាំងអស់នៅក្នុងអាណត្តិថ្មីនេះ ជាហេតុក្នុងការធ្វើឲ្យវិស័យកីឡាបេស្បល សុហ្វបលកម្ពុជាមាន ការរីកចំរើនកាន់តែខ្លាំង និងកាន់តែមានប្រជាប្រិយភាពខ្ពស់ ជា ពិសេសមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងជាតិ និងឆាកអន្តរជាតិ។”