Skip to content
ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃអង្គារ៖ Conte, Kane, Bellingham, Odegaard, Kante, Martinez
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃអង្គារ៖ Conte, Kane, Bellingham, Odegaard, Kante, Martinez

Tottenham Hotspur ត្រូវបានគេរំពឹងថានឹងយល់ព្រមលើការចាកចេញរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Antonio Conte អាយុ 53 ឆ្នាំ នៅសប្តាហ៍នេះ។ ទន្ទឹមនឹងនេះផងដែរ អតីតកីឡាករដែលធ្លាប់ដឹកនាំក្រុមធំ Spurs បណ្ដោះអាសន្ន Ryan Mason បច្ចុប្បន្នអាយុ 31ឆ្នាំ ទំនងជានឹងត្រូវដាក់ឱ្យកាន់តំណែងនេះម្ដងទៀតហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ (ប្រភព៖ Telegraph)

Spurs ចង់បាន 100 លានផោនជាមុនសម្រាប់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ប្រសិនបើពួកគេពិចារណាលក់កីឡាករវ័យ 29 ឆ្នាំនៅរដូវក្តៅដែលកុងត្រារបស់គេនៅសល់មួយឆ្នាំទៀតនឹងត្រូវបញ្ចប់។ (ប្រភព៖ Time)

Manchester City កាន់តែមានទំនុកចិត្តថាពួកគេអាចទិញយកកីឡាករសញ្ជាតិអង់គ្លេស Jude Bellingham វ័យ 19 ឆ្នាំនៅក្នុងរដូវក្តៅ ប៉ុន្តែ Real Madrid នៅតែស្ថិតក្នុងការប្រជែងយកខ្សែបម្រើរបស់ Borussia Dortmund រូបនេះផងដែរ ។ (ប្រភព៖ ESPN)

Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់សំណើរសម្រាប់កីឡាករសញ្ជាតិន័រវេស Martin Odegaard ដែលមានអាយុ 24 ឆ្នាំ នូវកិច្ចព្រមព្រៀងថ្មីមួយដើម្បីរក្សារូបគេនៅក្លិបរហូតដល់ឆ្នាំ 2030។ (ប្រភព៖ Football Transfers)

Declan Rice ត្រូវបានគេរំពឹងថានឹងចាកចេញពី West Ham នៅរដូវក្តៅនេះ ជាមួយគ្នានេះ Chelsea និង Arsenal នាំមុខគេក្នុងការនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ 24 ឆ្នាំរូបនេះ។ (ប្រភព៖Fabrizio Romano)

Newcastle United កំពុងកំណត់គោលដៅលើខ្សែបម្រើ Scott McTominay របស់ Manchester United នៅរដូវក្តៅនេះ ហើយកីឡាករជម្រើសជាតិស្កុតឡេនវ័យ 26 ឆ្នាំត្រូវបានគេជឿថាបើកចំហចំពោះការផ្ទេរនេះ។ (ប្រភព៖Telegraph)

ក្តីសង្ឃឹមរបស់ Juventus ក្នុងការនាំយកកីឡាករ N’Golo Kante វ័យ 31 ឆ្នាំ ដោយមិនគិតថ្លៃផ្ទេរក្នុងរដូវក្តៅនេះ ដោយខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានយល់ព្រមបញ្ចប់លើកិច្ចសន្យាថ្មីរយៈពេល 2 ឆ្នាំជាមួយ Chelsea ។ សូមបញ្ជាក់ផងដែរកិច្ចសន្យាកីឡាកររូបនេះជាមួយក្លិប Chelsea នឹងបញ្ចប់នៅរដូវក្ដៅនេះ។ (ប្រភព៖ Tuttomercato)

Arsenal, Tottenham និង West Ham បានសម្លឹងមើលខ្សែប្រយុទ្ធ Noah Okafor របស់ក្រុម Red Bull Salzburg​ ។ កិច្ចសន្យារបស់កីឡាករជម្រើសជាតិស្វីសវ័យ 22 ឆ្នាំរូបនេះនឹងបញ្ចប់នៅរដូវក្ដៅឆ្នាំ 2024 ។​ (ប្រភព៖ Mail)

អ្នកចាំទីដែលឈ្នះពាន World Cup របស់ Aston Villa គឺកីឡាករ Emiliano Martinez ទទូចថារូបគេគ្រោងនឹងបន្តនៅក្លិបបន្តទៀត បើទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបគេក៏ដោយ។ (ប្រភព៖ Mirror)

Chelsea ត្រៀមលក់អ្នកចាំទីសញ្ជាតិសេណេហ្គាល់ Edouard Mendy វ័យ ៣១ឆ្នាំ បន្ទាប់ពីមានការបែកធ្លាយក្នុងកិច្ចពិភាក្សាបន្តកិច្ចសន្យា។ (ប្រភព៖ Football Insider)

អតីតខ្សែបម្រើ Manchester United គឺ Andreas Pereira វ័យ 27 ឆ្នាំរបស់ Fulham កំពុងទាក់ទាញចំណាប់អារម្មណ៍ពី Chelsea ដែលមើលឃើញថាកីឡាករប្រេស៊ីលរូបនេះអាចជំនួសកីឡាករអង់គ្លេស Mason Mount វ័យ 24 ឆ្នាំប៉ុន្តែពួកគេប្រឈមមុខនឹងការប្រគួតប្រជែងពី Atletico Madrid និង Paris St-Germain ។ (ប្រភព៖ ESPN)

ប្រធានក្រុមអេស្ប៉ាញរបស់ Barcelona កីឡាករ Sergio Busquets វ័យ 34 ឆ្នាំកំពុងពិចារណាលើសំណើរពី Major Soccer League និង Saudi Arabia ប៉ុន្តែរូបគេនឹងសម្រេចចិត្តក្នុងអំឡុងពេលសម្រាកជម្រើសជាតិថាតើត្រូវបដិសេធពួកគេ និងយល់ព្រមលើកិច្ចព្រមព្រៀងថ្មីដើម្បីបន្តនៅ Nou Camp ជាមួយក្លិបដែរឬទេ។ (ប្រភព៖ Mundo Deportivo)