ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃព្រហស្បតិ៍៖ Maddison, Messi, Alonso, Tielemans, Kante, O’Neill, Benitez

Leicester គ្រោងនឹងទាមទារប្រហែល 50 លានផោនសម្រាប់ខ្សែបម្រើប្រយុទ្ធអង់គ្លេស James Maddison ដោយ Tottenham ពេញចិត្តក្នុងការនាំយកកីឡាករវ័យ 26 ឆ្នាំរូបនេះ។ (ប្រភព៖ Telegraph)

សារព័ត៌មាន Independent បានរាយការណ៍ថា Inter Miami ចង់ដាក់សំណើរទៅ Lionel Messi ដោយផ្ដល់នូវភាគហ៊ុនមួយចំណែកនៅក្នុងក្លិបដើម្បីបញ្ចុះបញ្ចូលតារាឆ្នើមអាហ្សង់ទីនរូបនេះឱ្យផ្លាស់ពី PSG មកចូលរួមជាមួយពួកគេនៅរដូវក្ដៅនេះ ទោះបីជា​ Messi ចង់បន្តនៅទ្វីបអឺរ៉ុបដល់ឆ្នាំ 2024 ដើម្បីព្យាយាមឈ្នះពានរង្វាន់ Champions League ម្ដងទៀតក៏ដោយ។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Xabi Alonso របស់ Bayer Leverkusen បានក្លាយជាអ្នកប្រជែងសម្រាប់តួនាទីអ្នកចាត់ការថ្មីរបស់ Chelsea បន្ទាប់ពីការបណ្តេញលោក Graham Potter ។ (ប្រភព៖ Guardian)

Arsenal បានបើកកិច្ចពិភាក្សាជាមួយ Leicester City ក្នុងការផ្ទេរខ្សែបម្រើបែលហ្ស៊ិក Youri Tielemans ខណៈដែល Newcastle United និង Barcelona ក៏ចាប់អារម្មណ៍លើកីឡាករវ័យ 25 ឆ្នាំរូបនេះផងដែរ នេះបើយោងតាមសារព័ត៌មាន Football Insider ។

Chelsea បានចាប់ផ្ដើមការចរចារជាមួយខ្សែបម្រើសញ្ជាតិបារាំង N’Golo Kante វ័យ 32 ឆ្នាំជុំវិញកិច្ចសន្យាថ្មី នេះបើយោងតាមលោក Fabrizio Romano ។

សារព័ត៌មាន Sky Sports បានរាយការណ៍ថា​ Leicester កំពុងពិចារណាលើការតែងតាំងអ្នកចាត់ការបណ្ដោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបណ្ដេញលោក Brendan Rodgers កាលពីថ្ងៃអាទិត្យ។ ក្នុងនោះរួមមាន Graham Potter និង Thomas Frank ដែលជាគោលដៅសម្រាប់រដូវក្ដៅនេះ ជាមួយគ្នានេះផងដែរអតីតគ្រូបង្វឹក Southampton លោក Ralph Hasenhuttl និងលោក Jesse Marsch អតីតក្លិប Leeds ក៏ស្ថិតក្នុងការពិចារណាផងដែរ។​

សារព័ត៌មាន Dailymail បានរាយការណ៍ថា Adi Hutter អតីតអ្នកចាត់ការរបស់ Borussia Monchengladbach ក៏អាចជាជម្រើសសម្រាប់ Leicester ផងដែរ។

សារព័ត៌មាន Football Insider បានរាយការណ៍ថា​ Burnley ចង់នាំយកខ្សែបម្រើស្លាបសញ្ជាតិហូឡង់ Sontje Hansen របស់ Ajax នៅរដូវក្ដៅនេះ។

Arsenal កំពុងចរចាជាមួយអ្នកតំណាងរបស់ Reiss Nelson អំពីការបន្តកុងត្រាសម្រាប់ខ្សែប្រយុទ្ធអង់គ្លេសវ័យ 23 ឆ្នាំរូបនេះ នេះបើយោងតាមលោក Fabrizio Romano ។

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
148FollowersFollow
31,300SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ