សហព័ន្ធ​កីឡា​ទោចក្រយានកម្ពុជារៀបចំកម្មវិធីពិសេសមួយដើម្បីអបអរស៊ីហ្គេម

សហព័ន្ធ​កីឡា​ទោចក្រយានកម្ពុជាបានរៀបចំការជិះកង់​អបអរ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ និង​ការ​ដង្ហែ​ព្រះ​អគ្គិជ័យ​កីឡាក្រោមប្រធានបទ​ Cycling For All។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធទោចក្រយានកម្ពុជាបាន​ឲ្យ​ដឹង​ថា​ ការជិះនេះបានចាប់ផ្តើមជិះពីភ្នំពេញ តាមបណ្តាលខេត្តជុំវិញបឹងទន្លេសាប មកដល់ថ្ងៃនេះក្រុមយើងមកដល់ខេត្តសៀមរាប ។ រដ្ឋបាលខេត្តសៀមរាបដឹកនាំ និងសម្របសម្រួលដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងលោក ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្តទទួលព្រះអគ្គិជ័យកីឡា ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងបានធ្វើពិធីដង្ហែមកកាន់ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបានបន្ថែមទៀតថា ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ មានសិស្សានុសិស្សនិងបងប្អូន ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ដោយឈរអមសងខាងផ្លូវព្រមទាំងអបអរសាទរយ៉ាងអធិកអធមក្នុងការទទួលព្រះអគ្គិជ័យកីឡានេះ។

នារសៀលម៉ោងនឹងមានពិធីប្រគល់-ទទួលព្រះអគ្គិជ័យកីឡាជូនទៅឯកត្តម ទៀ សីហា អភិបាលខេត្ត ដែលរៀបចំនៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ខេត្តសៀមរាប ព្រមទាំងដង្ហែទៅរក្សាទុកនៅវត្តរាជបូណ៌ លុះព្រឹកឡើងដង្ហែចេញទៅកាន់ខេត្តកំពង់ធំ។

លោកអគ្គលេខាធិការបានប្រាប់ទៀតថា នឹងបន្តទៅភ្នំពេញដើម្បី អបអរសាទរពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី ៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ។

ជាមួយគ្នាផងដែរ សម្រាប់សហព័ន្ធយើងមានពាក្យស្លោកថា “ជិះកង់ដើម្បីទំាងអស់គ្នា” ក្រោមប្រធានបទ ប្រជាជនម្នាក់ កង់មួយគ្រឿងឆ្ពោះទៅកីឡា SEA Games ២០២៣៕

Sovann Tith
Sovann Tithhttps://www.ams.com.kh/sports
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
149FollowersFollow
31,400SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ