Skip to content
កីឡាករបាល់បោះវ័យក្រោម២០មានប្រវត្តិដ៏កម្សត់ម្នាក់បានកុងត្រាអាជីព៤ឆ្នាំតម្លៃជាង៤៤លានដុល្លារ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់បោះ

កីឡាករបាល់បោះវ័យក្រោម២០មានប្រវត្តិដ៏កម្សត់ម្នាក់បានកុងត្រាអាជីព៤ឆ្នាំតម្លៃជាង៤៤លានដុល្លារ

យុវជនបាល់បោះអាមរិកវ័យ១៩ឆ្នាំ Anthony Edwards ត្រូវបានជ្រើសរើសក្នុងលំដាប់ទី១នៃ NBA’s draft pick ជាមួយនឹងការផ្ទេរចូលក្លិប Minnesota Timberwolves ហើយគេបានឧទ្ទិសជោគជ័យនេះជាកុសលជូនម្ដាយនិងជីដូនរបស់គេដែលបានចែកឋានក្នុងឆ្នាំ២០១៥ដោយសារជំងឺមហារីក។

Edwards ដែលធំធាត់ដឹងក្ដីក្រោមការចិញ្ចឹមបីបាច់ពីសំណាក់បងស្រីនិងបងប្រុសរបស់ខ្លួន នឹងទទួលបានកិច្ចសន្យារយៈពេល៤ឆ្នាំដែលមានតម្លៃ៤៤.២លានដុល្លារអាមេរិក។ គេ​​​ពាក់​អាវ​លេខ​៥​ដើម្បី​ជា​ការ​ចងចាំ​ដល់​ម្ដាយនិង​ជីដូន​របស់​គេ​ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៥​នៃ​ខែ​។

កីឡាករកើតនៅរដ្ឋ Georgia ខាងលើ បាននិយាយក្នុងថ្ងៃពិធីថា៖ «វាជាអារម្មណ៍មួយដែលរកអ្វីមកពណ៌នាមិនបាន។ គ្រួសាររបស់ខ្ញុំក្ដុកក្ដួលអារម្មណ៍ខ្លាំងណាស់»។

ដោយឡែក កីឡាករ James Wiseman ស្ថិតនៅលេខ២ ត្រូវបានជ្រើសរើសដោយក្លិបជើងឯក៦ដង Golden State Warriors ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៅភូមិភាគបស្ចឹមរដូវកាលមុន។

LaMelo Ball វ័យ១៩ឆ្នាំ លេខ៣ត្រូវបានជ្រើសរើសដោយក្លិប Charlotte Hornets។

ចំណែកក្លិប Chicago Bulls បានជ្រើសរើសយក Patrick Williams ដែលជាជម្រើសទី៤៕