Skip to content
Chelsea ដេញថ្លៃអ្នកចាំទីក្លិប Rennes លើកទីពីរ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Chelsea ដេញថ្លៃអ្នកចាំទីក្លិប Rennes លើកទីពីរ

Chelsea បាន​ដាក់​សំណើ​ដេញថ្លៃ​លេីក​ទី​២​ តម្លៃ​២០​លាន​អឺរ៉ូ​ (១៨​លាន​ផោន/២៤​លាន​ដុល្លារ​) សម្រាប់​អ្នកចាំទី​ជម្រើស​ជាតិ​សេណេហ្គាល់​វ័យ​២៨​ឆ្នាំ​ Edouard Mendy​ របស់​ក្លិប Rennes។

សំណើ​លេីក​ដំបូង​តម្លៃ​២០​លាន​ដុល្លារ​ត្រូវ​បាន Rennes បដិសេធ​អាទិត្យ​មុន។

លោក Frank Lampard ចង់​បាន Mendy មក​បង្កេីន​កម្រិត​ប្រកួត​ប្រជែង​ជាមួយ​ Kepa ដែល Chelsea បាន​ទិញ​ក្នុង​តម្លៃ​ឯតទគ្គកម្ម​ពិភពលោក​អ្នកចាំទី​កាល​ពី​ឆ្នាំ​២០១៨​ ប៉ុន្ដែ​បង្ហាញ​គុណផល​មិន​សូវ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​។

រដូវកាល​មុន​ លោក Lampard បាន​ដាក់​អ្នកចាំទី​វ័យ​ជ្រេ Willy Caballero ជំនួស​ Kepa ញឹកញាប់​ដែរ។

  • ពាក្យទាក់ទង
  • Chelsea

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕