Skip to content
សួន ចាន់នី “៖នេះជាលើកទីពីរហើយដែលចោរលួចវត្ថុមានតម្លៃរបស់ខ្ញុំ”
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

សួន ចាន់នី “៖នេះជាលើកទីពីរហើយដែលចោរលួចវត្ថុមានតម្លៃរបស់ខ្ញុំ”

ហេតុការណ៍បាត់បង់វត្ថុមានតម្លៃកាលរាត្រីថ្ងៃសុក្រ ទី០៤ ខែកញ្ញា ត្រូវបានអ្នកស្នងគុនខ្មែរ សួន ចាន់នី ប្រាប់ថា ជាលើកទីពីរហើយ បន្ទាប់ពីធ្លាប់បាត់បង់ម៉ូតូមួយគ្រឿងកាលពីមុន។

គួរដឹងដែរថា អ្នកប្រដាល់ល្អកែងខាងលើត្រូវបានចោរគាស់បន្ទប់ជួលនៅម្ដុំឫស្សីកែវ ចូលលួចកុំព្យូទ័រ, នាឡិកា និងវត្ថុមួយចំនួនទៀតអំឡុងម៉ោង១០យប់ពេលគេកំពុងនៅផ្ទះប្អូនប្រុសបង្កើត គឺកីឡាករ សូត្រ ខេវិន។

ចាន់នី ប្រាប់ថា កុំព្យូទ័ររបស់គេមានតម្លៃជាង១០០ដុល្លារ និងនាឡិកា៦០ដុល្លារ ដែលសុទ្ធសឹងចេញពីញើសឈាមការប្រកួតគុនខ្មែរ។

គួរដឹងដែរថា សួន ចាន់នី ដែលជាមន្ត្រីនគរបាលជាតិមួយរូបផងនោះបច្ចុប្បន្នមានតម្លៃខ្លួនមួយប្រកួតពីចន្លោះ៣៥០ដុល្លារទៅ៥០០ ហើយគេក៏ឡើងប្រកួតដណ្ដើមប្រាក់លានញឹកញាប់ដែរ៕