Messi ទាត់ចូល២គ្រាប់និងបញ្ជូន១គ្រាប់ក្នុងថ្ងៃតាមស្មើកំណត់ត្រារបស់ Xavi នៅ Barcelona

Lionel Messi រក​បាន​២​គ្រាប់​និង​បញ្ជូន​១​គ្រាប់​ក្នុង​ជ័យជម្នះ​៤-១​របស់ Barcelona លើ Huesca ក្នុង​ក្របខណ្ឌ La Liga យប់​ថ្ងៃ​ចន្ទ​ទី​១៥​ខែ​មីនា​ឆ្នាំ​២០២១​។

នោះ​ជា​ការ​ចូលលេង​លើក​ទី​៧៦៧​របស់ Messi សម្រាប់ Barca ដែល​ស្មើនឹង​កំណត់ត្រា​របស់ Xavi ក្នុង​នាម​ជា​កីឡាករ​ចូលលេង​ច្រើន​ដង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នៅ​កាតាឡូនីញ៉ា​មួយ​នេះ​។

កំពូល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​វ័យ​៣៣​ឆ្នាំ បាន​ចូលលេង​ឱ្យ Barca លើក​ដំបូង​ដោយ​ប្ដូរ​ចូល​ក្នុង​ជ័យជម្នះ​១-០​នៅ​ទឹកដី Espanyol ថ្ងៃ​ទី​១៦​ខែ​តុលា​ឆ្នាំ​២០០៤​។ ​មក​ទល់​ពេលនេះ Messi បាន​ឈ្នះ​ជើងឯក​៣៤​ពាន​រង្វាន់​ជាមួយ​ក្លិប និង​បាន​ឈ្នះ Ballon d’Or ​៦​ដង​ផង​ដែរ​។

ប្រសិន​បើ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខនេះ គេ​បាន​ចូលលេង​ទល់​នឹង Real Sociedad នោះ គេ​នឹង​បំបែក​កំណត់ត្រា​របស់ Xavi​។

ដោយឡែក Barca យប់​មិញ​ដែល​២​គ្រាប់​ផ្សេង​ទៀត​រក​បាន​ដោយ Antoine Griezmann និង Oscar Mingueza ឥឡូវ​កំពុង​ឈរ​លេខ​រៀង​ទី​២ មាន​៥៩​ពិន្ទុ​ នៅ​ក្រោម Atletico Madrid ​៤​ពិន្ទុ​ និង​លើ Real Madrid ២​ពិន្ទុ ខណៈ​នៅ​សល់​១១​សប្ដាហ៍​ប្រកួត​ទៀត​៕

Monghak Yong
Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
151FollowersFollow
29,900SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ