Skip to content
Zidane មិនយល់ថាមកពីអ្វីបានជា Hazard របួសញឹកយ៉ាងនេះតាំងពីមកដល់ Real Madrid
    ទំព័រដើម  »  កីឡាជាតិ

Zidane មិនយល់ថាមកពីអ្វីបានជា Hazard របួសញឹកយ៉ាងនេះតាំងពីមកដល់ Real Madrid

អ្នកចាត់ការ Real Madrid លោក Zinedine Zidane និយាយ​ថា​លោក​មិនអាច​ពន្យល់​បាន​ឡើយ​អំពី​បញ្ហា​របួស​របស់ Eden Hazard​។

ខ្សែ​ប្រយុទ្ធ​ស្លាប​បែលហ្ស៊ិក​វ័យ​៣០​ឆ្នាំ ទើប​តែ​សះស្បើយ​ពី​​បញ្ហា​សាច់​ដុំ​និង​បាន​ចូលលេង​១៥​នាទី​ចុង​ក្រោយ​នៃ​ប្រកួត​ឈ្នះ​២-១​លើ Elche កាល​ថ្ងៃ​អាទិត្យ​។

ប៉ុន្តែ​ពេល​នេះ​គេ​នឹង​ត្រូវ​អវត្តមាន​ការ​ប្រកួត​ជើង​ទី​២​វគ្គ​១៦​ក្រុម Champions League ទល់​នឹង Atalanta ស្រប​ពេល Casemiro ជាប់​បម្រាម ក្រោយ​រង​ពិន័យ​កាល​ជើង​ទី​១​ដែល Real ឈ្នះ​១-០​ក្រៅ​ផ្ទះ​។

លោក Zidane និយាយ​ថា​៖ «វា​ជា​រឿង​ថ្មី​មួយ​។ ខ្ញុំ​ពិត​ជា​មិន​អាច​ពន្យល់​បន្ថែម​បាន​ទេ​។ ក្នុង​អាជីព​របស់​គេ​មុន​មក​ចូល​រួម Real Madrid គេ​មិន​ដែល​របួស​ទេ ឬ​ក៏​ថា​របួស​តិចតួច​ណាស់​។ ពួក​យើង​ចង់​ជួយ​គេ​និង​សង្ឃឹម​ថា​គេ​ឆាប់​ជា​។ វា​ជា​បញ្ហា​ដែល​ខ្ញុំ​មិនអាច​ពន្យល់​បាន​។ ពួក​យើង​​នឹង​ព្យាយាម​ស្វែង​រក​ឱ្យ​ឃើញ​ថា​ហេតុ​អ្វី​របួស​អស់​នេះ​កើត​ឡើង​ តែ​ពេលនេះ​ខ្ញុំ​មិនអាច​ពន្យល់​អ្វី​បានទេ»។

តាំង​ពី​ផ្ទេរ​មក​ Real ពី Chelsea ក្នុង​​ឆ្នាំ​២០១៩ Hazard ទើប​តែ​លេង La Liga ​បាន​២៥​លើក​ប៉ុណ្ណោះ​៕