Skip to content
រចំ ទៀន ខ្សែប្រយុទ្ធស្លាបស្ដាំប្រចាំក្រុមបាល់ទាត់នារីឃុំប៉ាតេ
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទះ

រចំ ទៀន ខ្សែប្រយុទ្ធស្លាបស្ដាំប្រចាំក្រុមបាល់ទាត់នារីឃុំប៉ាតេ

ភ្នំពេញ៖ កីឡាការិនីបាល់ទាត់ជនជាតិចារាយ រចំ ទៀន ជាខ្សែប្រយុទ្ធស្លាបស្ដាំដ៏ឆ្នើមម្នាក់ប្រចាំក្រុមបាល់ទាត់នារីឃុំប៉ាតេ នៃខេត្តរតនគីរី។

រចំ ទៀន កាលពីពេលថ្មីៗនេះទើបតែជួយក្រុមរបស់ខ្លួនលើកពាន់រង្វាន់ប្រចាំឃុំប៉ាតេបានប្រាប់ពីប្រវត្តិលេងបាល់របស់នាងមកកាន់ក្រុមការងារអេអិមស្ពតថា

បាល់ទាត់គឺជាក្ដីស្រម័យរបស់នាងតាំងពីតូច តែដោយសារមិនមានឱកាសសម្រេចក្ដីស្រម័យ ទើបតែវ័យ១៧ឆ្នាំ បានឪកាសហុចឲ្យ ដោយមានការប្រកួតបាល់ក្នុងភូមិទើបនាងអាចលេងដោយពេញមុខមាត់។​

ទោះបីបានក្លាយជាខ្សែប្រយុទ្ធសម្រាប់ក្រុមនារីនៅក្នុងឃុំប៉ាតេក្ដី ក៏រចំ ទៀន បានជួយបញ្ហាជាច្រើនជាមួយក្រុមគ្រួសារ ដោយសារតែប្រពៃណីផង ដោយសារខ្លួនជាស្រីផង ទោះជាយ៉ាងនេះក្ដី រចំ ទៀន នៅជំនះឧបសកមួយនេះដើម្បីកីឡាបាល់ទាត់។

ដោយកំពុងសិក្សានៅថ្នាក់វិទ្យាល័យហើយវ័យក៏នៅក្មេង រចំ ទៀន បានប្រាប់ពីក្ដីស្រម័យនៅថ្ងៃអនាគត់ថា ខ្លួនចង់ប្រកបអាជីពបាល់ទាត់នៅរាជធានីភ្នំពេញ ហើយក្លិបក្នុងក្ដីស្រម័យដែលខ្លួនចង់មកលេងនោះគឺ ក្លិបបឹងកេត៕