Skip to content
ចចាមអារ៉ាមនៃការដោះដូរ ប្រចាំថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១
    ទំព័រដើម  »  កីឡាជាតិ

ចចាមអារ៉ាមនៃការដោះដូរ ប្រចាំថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១

ក្លិប Manchester City កំពុងពិចារណាក្នុងការនាំយក ខ្សែប្រយុទ្ធឆ្នើម Lionel Messi ពី Barcelona និង កីឡាករវ័យក្មេង Erling Haaland ពី Borussia Dortmund នៅរដូវក្ដៅនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។

ដោយឡែក ខ្សែបម្រើ Paul Pogba អាចនឹងចាកចេញពី Manchester United នៅរដូវក្ដៅនេះ ដោយកីឡាករជនជាតិបារាំងត្រៀមត្រលប់ទៅអតីតក្លិបរបស់គេគឺ Juventus ជាថ្នូរនៃការផ្ដល់ជូន ខ្សែប្រយុទ្ធ Paulo Dybala មកឱ្យក្លិបបិសាចក្រហមវិញ។

ក្លិបបិសាចក្រហម មានបំណងក្នុងការដាក់ខ្សែបម្រើ Donny van de Beek​ ជាថ្នូរនៃជាការនាំយក ខ្សែបម្រើបារាំង Andrien Rabiot មកកាន់ទឹកដី Old Traford នេះបើតាមការរាយកាណ៍របស់ Daily Star។

ក្លិបអង់គ្លេសមួយទៀតគឺ Tottenham Hotspur មានទំនុកចិត្តក្នុងការបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Harry Kane ឱ្យបន្ដនៅរួម​រស់ជាមួយពួកគេ ហើយក្លិបមាន់ខ្នាយមាសពុំមានជំហរ ក្នុងការលក់កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ទៅឱ្យក្លិបណាមួយនៅ Premier League ឡើយ ស្របពេល Manchester United និង Manchester City កំពុងចាប់អារម្មណ៍ចង់បានរូបគេ នេះបើតាម Manchester Evening News។

ក្លិបជើងឯកអឺរ៉ុប Bayern Munich បង្ហាញការចាប់អារម្មណ៍ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-Min ដែលបច្ចុប្បន្ននៅសល់កិច្ចសន្យាជាមួយ Spurs ដល់ឆ្នាំ២០២៣។ Bayern ត្រូវបានរាយការណ៍ថានឹងផ្ដល់សំណើរយៈពេលវែងដល់ Son ដើម្បីអន្ទងចិត្តគេទៅលេងនៅអាល្លឺម៉ង់ នេះបើយោងតាម Football Insider។

Chelsea, Manchester United, Juventus និង Real Madrid កំពុងឃ្លាំមើលស្ថានភាពរបស់អ្នកចាំទី Gianluigi Donnarumma ដែលបានបដិសេធសំណើពីរលើកក្នុងការបន្ដកុងត្រាថ្មីជាមួយ AC Milan។ នេះបើយោងតាម Daily Mail។

Barcelona ត្រូវបានរាយការណ៍ថា កំពុងឈរជាបេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការស៊ីញ៉េចុះកុងត្រាខ្សែបម្រើ Georginio Wijnaldum នៅពេលកិច្ចសន្យា កីឡាករជនជាតិហូឡង់រូបនេះជាមួយ Liverpool អស់សុពលភាព ប៉ុន្ដែក្លិបអេស្ប៉ាញកំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយក្លិបយក្សដទៃទៀតដូចជា Chelsea, Juventus និង Paris St-Germain នេះបើយោងតាម សារព័ត៌មានអេស្ប៉ាញ MARCA។

ខ្សែប្រយុទ្ធស្លាប Lucas Vazquez នឹងមិនបន្ដកិច្ចសន្យាថ្មីជាមួយ Real Madrid នោះទេ នៅពេលកិច្ចសន្យានេះផុតសុពលភាពនៅរដូវក្ដៅខាងមុខ ខណៈកីឡាករជនជាតិអេស្ប៉ាញរូបនេះ កំពុងស្ថិតនៅក្នុងការចង់បានពីសំណាក់ក្លិបមួយចំនួនដូចជា Chelsea, Manchester United និង Bayern Munich។ នេះបើយោងតាមប្រភពពី ABC អេស្ប៉ាញ៕