រដ្ឋសភាកម្ពុជាប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន

(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០១រូប ។

សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានដំណើរការតាមរបៀបវារៈដែលមានលទ្ធផល ដូចខាងក្រោម៖

១. អង្គសភាបានអនុម័តយល់ព្រមលើរបៀបវារៈដោយសំឡេង ១០២ សំឡេង។

២.ការសម្រេចសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ២រូប សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាសរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង និងឯកឧត្តម ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលបានសុំលាលែង។

ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ត្រូវធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវំាងមុនចូលកាន់តួនាទីជាតំណាងរាស្រ្ត។ នេះបើតាមសេក្តីប្រកាសព័ត៍មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាក្រោយបានដំណើរការចប់សព្វគ្រប់នូវរបៀបវារៈខាងលើរួចហើយអង្គសភាបានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាថ្ងៃខែឆ្នាំដដែល ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner