ឯកឧត្តម វ៉ាត់ ចំរើន៖ ការយល់ដឹងពីជំនាញច្បាស់លាស់ នឹងធ្វើឱ្យការដឹកនាំកាន់តែ មានកម្រិតបច្ចេកទេសខ្ពស់

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ជាអគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង ក្នុងពិធីបិទ គម្រោង សាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាទោចក្រយាន នាល្ងាចថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៤ថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិមានច្រើន ក្នុងនោះអ្វីដែលមានភាពចាំបាច់ជាងគេគឺការអភិវឌ្ឍធនធានមនុស្សក្នុងសហព័ន្ធកីឡាជាតិរបស់យើង។ពីព្រោះសហព័ន្ធកីឡាជាតិជាមូលរដ្ឋាននៃអភិវឌ្ឍជំនាញ។

ឯកឧត្តម រដ្ឋលេខាធិការ បានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅយើងគោរពតាម គោលការណ៍ កំណែ ទម្រង់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពង្រឹងសមត្ថភាពស្ថាប័ន គឺ សហព័ន្ធកីឡា ជាតិទាំងអស់ត្រូវតែធ្វើការពង្រឹងគុណភាព មានន័យថា សហព័ន្ធកីឡាជាតិត្រូវមាន ធនធានមនុស្សដែលមានវិជ្ជាជីវៈល្អយល់ដឹងពីជំនាញកីឡាច្បាស់លាស់ដើម្បីយើងឈានទៅរកការដឹកនាំកាន់តែមានកម្រិតបច្ចេកទេសខ្ពស់។ អញ្ចឹងវគ្គបណ្តុះបណ្តាលនេះ វាត្រូវនិងការចង់បានរបស់យើង ហើយអ្វីដែលយើងចង់បានគឺការវិឌ្ឍថ្មីៗជំនាញ កីឡាប្រណាំងកង់ ព្រោះនៅក្នុងការអភិវឌ្ឍកីឡាអន្តរជាតិមាននិន្នាការវិទ្យាសាស្រ្ត កីឡាកាន់តែរីកចំរើនឡើង និងកាន់តែផ្លាស់ប្តូរច្រើន ហើយបើយើងតាមមិនទាន់ទេ យើងមិនអាចប្រកួតប្រជែងជាមួយគេបានទេ។

អ៊ីចឹងការប្រកួតប្រជែងត្រូវទាមទាឱ្យយើងធ្វើទំនើបកម្មរៀងរាល់ពេល និងរៀង រាល់វេលាទើបអាចតាមគេទាន់។ ដូច្នោះ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយជួយបង្កើន ចំណេះជំនាញដល់គ្រូៗយកទៅចែករំលែកទៅតាមក្លិបរាជធានីខេត្ត ដើម្បីផ្សព្វ ផ្សាយ និងបំផុសឱ្យមានកីឡាករកីឡាការិនីកាន់តែច្រើន ដើម្បីផ្តល់ជាធនធានមនុស្សល្អ មកកាន់សហព័ន្ធផងដែរ។ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានចាត់ ទុក វគ្គនេះ ជាចំណេះដឹងដែលមានសារៈប្រយោជន៍សម្រាប់គ្រូៗយកទៅចែករំលែក ដល់អ្នកជិះកង់សុខភាព ដឹងអំពីក្បួនច្បាច់នៃការជិះដោយមិនមានគ្រោះថ្នាក់ និងជិះ ដោយទទួលបានសុខភាពល្អ។ ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម សង្ឈឹមជឿជាក់ថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ គ្រូៗមកពីរាជធានីខេត្តទាំងអស់ និងនាំយកចំណេះ ជំនាញ ដែលទទួលបានពីគ្រូបរទេស យកទៅអនុវត្តក្នុងការបង្ហាត់បង្រៀនកូនសិស្ស តាមក្លិបប្រកបដោយគុណភាព ។

ឯកឧត្តម រដ្ឋលេខាធិកា បានពន្យល់ទៀតថា តួនាទីគ្រូៗជាសិក្ខាកាម ក្រៅពីដុះខាត់ ជំនាញ បន្ថែមទាំងនេះ ក៏ត្រូវយកជំនាញដែលបានរៀនសូត្រនេះ យកទៅផ្តល់ ជូន កុមារ តូចៗធ្វើយ៉ាងណាឱ្យពួកគេដែលកំពុងហ្វឹកហាត់ជិះកង់ស្គាល់ពីបទបញ្ជាការប្រកួត និង បទបញ្ជាបច្ចេកទេសរបស់កង់ ដើម្បីឱ្យពួកគេមានវិន័យល្អក្នុងជីវិត ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner