ខណៈនេះ បេក្ខជនជាច្រើនពាន់នាក់កំពុងប្រឡងប្រជែងគ្នាក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ ស្របពេលតែមួយ នៅពីរមណ្ឌលផ្សេងគ្នា

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា រួមទាំងមហាជនស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

តាមការគ្រោងទុក ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមចំនួន ៩,៣៣៨នាក់ ដែលបានចែកចេញជា ២វេន លើវិញ្ញាសាពហុចម្លើយវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស(ខ្មែរ-សីលធម៌ ពលរដ្ឋ) និង ២មណ្ឌល រួមមាន៖ សម្រាប់មណ្ឌលប្រឡង៖សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន ៦,៧៥៤នាក់ ដែលវេនទី១ ចំនួន ៣,៣៤៩នាក់ និងវេនទី២ ចំនួន ៣,៤០៥នាក់។

សម្រាប់មណ្ឌលប្រឡង៖សាលាភូមិន្ទរដ្ឋបាល មានបេក្ខជនចំនួន ២,៥៨៤នាក់ ដែលវេនទី១ ចំនួន ១,២៩២នាក់ និងវេនទី២ ចំនួន ១,២៩២នាក់។នារសៀលនេះ ចែកចេញជា ២មណ្ឌល និង ២វេន ដែលប្រឡងលើវិញ្ញាសាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស ខ្មែរ-សីលធម ពលរដ្ឋ ប៉ុន្តែវិញ្ញាសាដាច់ដោយឡែកពីគ្នា៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner