ក្រសួងកសិកម្មប្រកាសដាក់ឱ្យប្រឡងកែច្នៃគ្រាប់ចន្ទីឆ្នើមជាលើកដំបូង ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្វើការប្រកាសប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមថ្នាក់ជាតិ លើកទី០១ ឆ្នាំ២០២៤ដើម្បីផ្តល់ពានរង្វាន់អ្នកជាប់ចាប់ពីលេខ១ដល់លេខ៣ដោយក្នុងនេះនឹងផ្តល់ពានរង្វាន់ និងទឹកប្រាក់រង្វាន់លើកទឹកចិត្ត។

នៅរសៀលថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ការរៀបចំប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមថ្នាក់ជាតិនេះគឺជា លើកទីដំបូង បង្អស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។សម្រាប់ថ្ងៃទី០៣ ខែឧសភានេះ គឺជាការបិទការចុះឈ្មោះសម្រាប់ក្រុមហ៊ុន សហគ្រាសនិងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដែលមានបំណងចូលរួមប្រកួតប្រជែងនេះផងដែរ។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបានថ្លែងដោយបញ្ជាក់ថា”នៅពេលនេះយើងបានទទួលពាក្យពីសិប្បករចំនួន ២០រូបហើយក្នុងការចុះឈ្មោះចូលរួមប្រកួតប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមថ្នាក់ជាតិសម្រាប់ឆ្នាំ២០២៤ ។ សម្រាប់ការប្រឡងលើកដំបូងនេះនឹងបើកជាផ្លូវការនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។

គួរបញ្ជាក់ថា បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនឹងធ្វើការប្រកាសលទ្ធផលផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner