សម្តេចធិបតី ហ៊ុន ម៉ាណែត ចាំមើលថា សារព័ត៌មាន cambodia daily មានវិជ្ជាជីវៈក្នុងការផ្សាយកែកំហុស របស់ខ្លួនដែរឬទេ ក្រោយបានឃើញឯកសារហើយ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត រង់ចាំមើលថា សារព័ត៌មាន cambodia daily មានវិជ្ជាជីវៈ ក្នុងការផ្សាយកែកំហុសរបស់ខ្លួនដែរឬទេ ក្រោយបានឃើញឯកសារហើយ ។

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការផ្សាយរបស់សារព័ត៌មាន cambodia daily គឺមានចេតនា ចង់ឲ្យឯកឧត្តម គុណ ញឹម អគ្គនាយកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលនិវត្តន៍ឆ្នាំ២០២៥។ សម្តេចធិបតី បានបញ្ជាក់ថា សារព័ត៌មាន cambodia daily បានឃើញឯកសារយើងបង្ហាញហើយ ចាំមើលថា តើសារព័ត៌មាននេះមានវិជ្ជាជីវៈក្នុងការផ្សាយកែកំហុសរបស់ខ្លួនដែរឬទេ ? ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបន្ទាប់ពីមានការផ្សាយព័ត៌មានខុសការពិត ពីសារព័ត៌មាន cambodia daily ថា ឯកឧត្តម គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានយកលុយទៅសូកប៉ាន់ភរិយាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីពន្យាពេលចូលនិវត្តន៍ រហូតដល់ឆ្នាំ២០២៨ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឯកឧត្តម គុណ ញឹម ត្រូវបន្តដល់ឆ្នាំ២០២៨ ដោយសារតែឯកឧត្តម ត្រូវបន្តដឹកនាំការងារគយ ដូចជា៖ ការកែទម្រង់ផ្សេងៗ ដើម្បីព្រឹងស្ថាប័នគយ។

សម្តេចធិបតី បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋ ដែលបានចេញការពារខ្ញ៉ំ និងគ្រួសារ ។

សូមរំលឹកថា ចំពោះរឿងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្តាញសង្គមផ្លូវការផងដែរថា បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ហេតុតែប្រឆាំងគ្រប់រឿង បានថ្មីៗនេះ កាសែតប្រឆាំង ដែលអះអាងថា មានមន្ត្រីគយនិយាយថា លោក គុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្យា អាយុចូលនិវត្តន៍ ដល់ឆ្នាំ២០២៨ ។

សម្តេចតេជោ លើកឡើងថា “មុនដំបូងខ្ញុំ សម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមក តាមសំណើរឯកឧត្តម អូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់ នៃកំណែទម្រង់គយនិងគុណសម្បត្តិរបស់សាមីខ្លួន ខ្ញុំបានសម្រេចឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨។បន្ថែមលើនោះ ខ្ញុំក៏បានសម្រេច ឲ្យអគ្គនាយករងពីររូបទៀត បានចូលនិវត្តន៍នៅឆ្នាំ២០២៨ ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយ ប្រកបដោយជោគជ័យ។

សូមមើលឯកសារជូនភ្ជាប់ជាមួយ ដើម្បីមើលឲ្យឈប់ល្ងង់។សូមពាក់វ៉ែនតាមើលផង ប្រសិនភ្នែកមិនល្អ ជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូ ជាដំណាក់ទី១ ដែលខ្ញុំលើកឡើងខាងលើ ដែលមិនអាចយកមកជំនួស ឯកសារនេះបានឡើយ។ហេតុអ្វីបានពួកអ្នក មកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែត ដែលជាកូនប្រសារខ្ញុំទៅវិញ ឬមកពីល្ងង់? ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner