សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានដោះស្រាយបញ្ហាច្រើន ដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីអ្នកសារព័ត៌មាន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៨ខែនេះ ខ្ញុំបានដោះស្រាយបញ្ហាច្រើន ជូនប្រជាពលរដ្ឋ ដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋ យើងម្នាក់ៗ ដែលមិនមានអាជ្ញាប័ណ្ណ ។

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៨ខែនេះ ខ្ញុំបានដោះស្រាយបញ្ហាច្រើន រួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងការដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មាន ពីបងប្អូនអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋយើងម្នាក់ៗ ដែលមិនមានអាជ្ញាប័ណ្ណ ឫជាអ្នកសារព័ត៌មានអាជីព តែគាត់ក្នុងនាមបុគ្គលម្នាក់ ជាពលរដ្ឋម្នាក់ដែលមានលទ្ធភាព ថតបង្ហោះផ្សព្វផ្សាយជាការល្អ ។

សម្តេចធិបតី បានបន្ថែមថា ការងារជួយគ្នានៅក្នុងសង្គមយើង ការងារជួយអំពាវនាវ ការងារជួយគ្នាក្នុងនាមមនុស្សធម៍ គឺមានការផុសផុលល្អ ហើយនេះហើយគឺបានបង្ហាញទឹកចិត្ត ហើយឥលូវមូលហេតុនឹងសិទ្ធសេរីភាពនៃសារព័ត៌មាន និងផលប្រយោជន៍ដែលរាជរដ្ឋាភិបាលបានធានានូវសិទ្ធសេរីភាព ជាមួយនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋ បានប្រែក្លាយទឹកចិត្ត​ការចង់ជួយគ្នា ទៅជាកម្លាំងសាមគ្គីដែលអាចជួយគ្នា បានទាន់ពេលវលា នេះគឺជាអ្វីដែលសំខាន់។

សម្តេច ថា រាជរដ្ឋាភិបាល ក៏បានទទួលព័ត៌មាន យប់ឡើង ខ្ញុំក្រៅពីស៊ីញ៉េឯកសារ ពេលខ្លះ នៅតាមដានព័ត៌មាន មើលនៅលើ Facebook មើលលើបញ្ហាផ្សេងៗ ពេលខ្លះមើលខ្លួនឯង ពេលខ្លះផ្សេងបោះមកឱ្យខ្ញុំ មានបញ្ហាកន្លែងណាយើងរុញទៅភ្លាម, អភិបាលខេត្តខ្លះ ត្រូវទទួលព័ត៌មានខ្ញុំម៉ោង១យប់ ម៉ោង៧ភ្លឺ រាយការរណ៍មកវិញថា ដោះហើយ ពេលព្រឹក ឫមួយក៏យ៉ាងណា ដើម្បីឱ្យបានលឿនជូនប្រជាពលរដ្ឋ តួនាទីនេះ យើងត្រូវលើកទឹកចិត្តបន្ថែម ក្នុងការផ្តល់ព័ត៌មា នដើម្បីយើងបានដោះស្រាយបញ្ហា ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា ពីមុននៅពេលដែលសម្តេចមើលឃើញពីបញ្ហា សម្តេច អាចមានមតិយោបល់ ប៉ុន្តែអ្នកដែលដោះ គឺសម្តេចតេជោ ហ៊ុន សែន ចឹងហើយ សម្តេចតេជោ ភាគច្រើន ចូលសម្រាកម៉ោង១ ឫម៉ោង២ ឥលូវពេលមើលឃើញបញ្ហា គឺគ្មានជម្រើសទេ គឺត្រូវតែដោះដោយខ្លួនឯង ប៉ុន្តែអ្វីដែលសំខាន់ដែរ សម្តេចទទួលបានពិតប្រាកដ មិនធានាថាព៏ត៌មានទាំងអស់ សុក្រិតនោះទេ ៕
អត្ថបទ:វណ្ណលុក
រូបភាព:វេង លីមហូត សួង ពិសិដ្ឋ ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner