ឯកឧត្តមបណ្ឌិ ជា វ់ាន់ដេត អរគុណ អង្គបោះឆ្នោត ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កន្លងមក

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ៥៦០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ និង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំរោង ខេត្តតាកែវ ។

ឯកឧត្តមបណ្ឌិ ជា វ់ាន់ដេត បានថ្លែងអំណរគុណចំពោះអង្គបោះឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កន្លងមក។

ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអំពីផលប្រយោជន៍សំខាន់នៃព្រែកជីកហ្វូណនតេជោ ហើយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន បន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោនេះឱ្យសម្រេចបាននាពេលអនាគត។

ឯកឧត្តម បានធ្វើការសូមស្នើក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតសម្រាប់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ រួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យធំធេងនៅថ្ងៃបោះឆ្នោតខាងមុខនេះ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner