ថ្នាល «បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជានឹងចេញជារូបរាងនៅត្បូងឃ្មុំ

ភ្នំពេញ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាងមួយលានដើមក្នុងមួយឆ្នាំ នឹងលេចចេញជារូបរាងនៅក្នុងខេត្តត្បូងឃ្មុំ ។ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

ក្រសួងបរិស្ថានបានឱ្យដឹងថាថ្នាល«បណ្តុះកូនឈើ»ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១,២លានកូនក្នុងមួយឆ្នាំ និង ជាថ្នាលដែលបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដើរដោយថាមពលព្រះអាទិត្យ។

ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើជាង ៦០ភាគរយនៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០ភាគរយ នៃផ្ទៃដីប្រទេស៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner