សត្វទន្រ្ទីតធំ ពងកូន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

ភ្នំពេញ៖ សត្វទន្រ្ទីតធំ បានបន្លាស់ទី ពីទីតាំងរកចំណីនៅរដូវមិនពងកូនក្នុងប្រទេសអូស្រ្តាលី មកតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ កំឡុងចុង ខែ មេសា ឆ្នាំ២០២៤កន្លងមក ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថា ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅបាន កត់ត្រាពងសត្វទន្ទ្រីតធំនាពេលថ្មីៗមកនេះយ៉ាងហោចណាស់ចំនួន ០៤សម្បុក ។

កត្តាភ្លើងឆេះព្រៃ និង វាលស្មៅគឺជាប្រឈមដ៏ធំសម្រាប់ការពងកូនរបស់សត្វនេះ ។ ជាមួយគ្នាដោយសារពេលនេះ អាកាសធាតុក្តៅហែង ក្រុមមន្រ្តី ឧទ្យានុរក្សបានអំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ឱ្យខាងតែបាន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner