សំពោច ឬហៅថា ឈ្មុសប្រែង ជាថនិកសត្វរាត្រីចរ និង ជាសត្វដ៏អាថ៌កំបាំងរបស់កម្ពុជា

(ភ្នំពេញ)៖ សត្វសំពោច ឬ ដែលគេហៅថាឈ្មុសប្រែង សត្វដែលអាចរស់នៅ ក្នុងទីជំរក គ្រប់ ប្រភេទ ប៉ុន្តែវាចូលចិត្តរស់នៅក្នុងទីជម្រកដែលមានព្រៃស្រោងជាង ហើយអាច ឡើង ដើមឈើបានយ៉ាងលឿន។ ជាញឹកញាប់វាចុះមកក្រោមដើម្បីរកចំណី។

អង្គការ សម្ព័ន្ធមិត្ដសត្វព្រៃ Wildlife Alliance Cambodia បានលើកឡើង ទាក់ទិន ទៅនឹង ស ត្វសំពោចថាសត្វប្រភេទនេះ គេប្រៀបប្រដូចទៅនឹងត្បូងដ៏មានតម្លៃ ចែងចាំង លើព្រៃព្រឹក្សាដ៏អាថ៌កំបាំងរបស់កម្ពុជា។សំពោចពិតជាមានសម្រស់គួរជាទីទាក់ទាញ ដោយសារតែភិនភាគល្អឯកគ្មានពីរមានកន្ទុយវែងដែលអាចពត់ពេនតោងពីចុងឈើមួយទៅចុងឈើមួយ។

សំពោ ចមានមាឌធំមាំគ្រប់ដណ្តប់ដោយរោមក្រាស់ៗពណ៌ក្រម៉ៅលាយត្នោត និង មានមុខមាត់គួរអោយស្រលាញ់អមដោយពុកមាត់វែងៗពណ៌ស ។ តាមការស្រាវជ្រាវ បានបង្ហាញថា សត្វនេះមានអាយុកាល ១៤ឆ្នាំ និងមានកូនជាមធ្យម ៣-៤ក្បាល។

តើអ្នកដឹងទេ?

នៅក្បែរកន្ទុយរបស់ឈ្មុសប្រែង មានអវៈយវៈម្យ៉ាង ដែលអាចបញ្ចេញក្លិន ក្រអូប យ៉ាង ពិសេស ស្រដៀងក្លិនពោតលីងប័រ! ក្លិននេះត្រូវបានឈ្មុសប្រែងប្រើជាការ កំណត់ ទឹកដី និងការទាក់ទងជាមួយឈ្មុសប្រែងដទៃទៀត។

ថនិកសត្វរាត្រីចរទាំងនេះចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងក្រាស់ៗនៃព្រៃត្រូពិចរបស់កម្ពុជា ជាកន្លែងដែលពួកគេដើរតួនាទីដ៏សំខាន់ក្នុងការពង្រាយគ្រាប់រុក្ខជាតិ ដែលរួម ចំណែកដល់សុខុមាលភាព និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner