គម្រោងវិនិយោគបរទេសបន្តហូរចូលសិង្ហបុរី សរុបឆ្នាំ២០២៣បាន ១៥០ពាន់លានដុល្លារ

សង្ហិបុរី៖ នាយកដ្ឋានស្ថិតិរបស់ប្រទេសសង្ហិបុរី បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់សិង្ហបុរី មានទឹកប្រាក់សរុបជាង ១៥៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ កើនឡើង ១០ភាគរយ បើធៀបនឹងឆ្នាំ ២០២២។

សហរដ្ឋអាមេរិក ហូឡង់ ចិន ជប៉ុន និងទីក្រុងហុងកុង គឺជាប្រភពចំណូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់សិង្ហបុរី ក្នុងឆ្នាំ ២០២៣ ដែលស្មើនឹង ៦៤ភាគរយ នៃលំហូរវិនិយោគផ្ទាល់ខាងក្នុងសរុប។

យោងតាមទិន្នន័យរបស់នាយកដ្ឋានស្ថិតិសង្ហិបុរី បានឱ្យដឹងថា សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំនួនជាងពាក់កណ្តាល នៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបរបស់ប្រទេសសិង្ហបុរីកាលពីឆ្នាំ ២០២៣។ ហើយសម្រាប់ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជសង្ហិបុរីបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងមិនប្រែប្រួលនោះទេ ពោលគឺស្ថិតនៅចន្លោះពី ១ ទៅ ៣ភាគរយ។

ក្រសួងពាណិជ្ជកម្មសង្ហិបុរីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ហានិភ័យធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនៅតែមាន ដោយសង្ហិបុរីបានព្រមានពីការរីករាលដាលនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ បន្ថែមលើនេះ ការប្រែប្រួលអាកាសធាតុ និងការពន្យារពេលតម្លើងអត្រាការប្រាក់ខ្ពស់ ក៏អាចធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ៕

ប្រភព៖ The Star និង AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner