ជនសង្ស័យ ៧១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៨ករណី ថ្ងៃទី៦ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៧១នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១៩នាក់ស្រី ២នាក់
ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៨នាក់ស្រី ២នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ប្រើប្រាស់ ៩ករណី ឃាត់ ៣២នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ១៥២,១២ក្រាម។ មេតំហ្វេតាមីន(Wy)ស្មើ ៧,៩៨ក្រាម។ កេតាមីន(Ke)ស្មើ ៨១,៥៦ក្រាម។ អុិចស្តាសុី (mdma)ស្មើ ២៣០,១៩ក្រាម។ គីមីផ្សំ ស្មើ ១១៥៥១,១២ក្រាម។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner