មីយ៉ាន់ម៉ាជាប់ក្នុងបញ្ជីប្រទេសមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន

ណៃពិដោ៖ មីយ៉ាន់ម៉ាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីប្រទេសគ្រោះថ្នាក់បំផុតទាំង 1១០ សម្រាប់អ្នកសារព័ត៌មានលើពិភពលោក នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៤ ដែលបោះពុម្ពដោយអង្គការអ្នកកាសែតគ្មានព្រំដែន (RSF)។

នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានក្នុងតំបន់របស់អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានឱ្យដឹងថា អាស៊ីប៉ាស៊ីហ្វិក គឺជាតំបន់ពិបាកបំផុតទីពីរក្នុងពិភពលោក ក្នុងការដំណើរការអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីតំបន់មជ្ឈិមបូព៌ា ហើយប្រទេសចំនួន៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្ថិតក្នុងចំណោមប្រទេសទាំង ១០ ដែលមានគ្រោះថ្នាក់បំផុតលើពិភពលោកសម្រាប់អ្នកសារព័ត៌មាន។

ក្នុងចំណោមប្រទេសទាំង ១០ ដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មានលើពិភពលោក ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមាន ដូចជាមីយ៉ាន់ម៉ា ចិន កូរ៉េខាងជើង វៀតណាម និងអាហ្វហ្គានីស្ថាន។ បើតាមតារាងចំណាត់ថ្នាក់ មីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ ១៧១ តាមពីក្រោយដោយចិន ១៧២ កូរ៉េខាងជើង ១៧៧ វៀតណាម ១៧៤ និងអាហ្វហ្គានីស្ថាន ១៧៨។

ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលបានចុះបញ្ជីនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ មានដូចជាប្រទេសន័រវេស ដាណឺម៉ាក ស៊ុយអែត ហូឡង់ និងហ្វាំងឡង់ ហើយមានប្រទេសចំនួន ៩ប៉ុណ្ណោះ ដែលស្ថិតនៅក្រោមប្រទេសមីយ៉ាន់ម៉ា៕

ប្រភព: The Star ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner