ប្រធានសភាវៀតណាមលាលែងពីតំណែង ចំពេលវៀតណាមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ហាណូយ៖ សារព័ត៌មាន vietnamnews បានចេញផ្សាយថា រដ្ឋសភាវៀតណាមបានសម្រេចដកលោក Vương Đình Huệ ចេញពីតំណែងប្រធានរដ្ឋសភាសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦ ក្នុងសម័យប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤។

បក្សកុម្មុយនិស្តបានទទួលយកការលាលែងរបស់លោក Vuong Dinh Hue រួចហើយ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ លោក Hue ត្រូវបានគេចោទប្រកាន់ពីបទ “រំលោភបំពាន និងខ្ចះសមត្ថភាព” ប៉ុន្តែមិនបានបង្ហាញលំអិតបន្ថែមទៀតនោះទេ។ តំណែងជាប្រធានរដ្ឋសភា ជាប្រធានទី៤ក្នុងបក្ស។ ការលាលែងនេះ កើតឡើងនៅពេលដែលអគ្គលេខាបក្សលោក Nguyen Phu Trong ដែលត្រូវបានចាត់ទុកថា ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតក្នុងប្រទេស ដឹកនាំយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ។

ការបង្រ្កាបនេះបានធ្វើឲ្យមន្ត្រីនយោបាយជាន់ខ្ពស់មួយចំនួនត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោស។
ការលាលែងពីតំណែងប្រធានសភារបស់លោក Hue នេះទៀតសោត កើតឡើងបន្ទាប់ពីការលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាមលោក Vo Van Thuong កាលពីខែមីនា ដែលលោកគឺជាសមាជិកលំដាប់ទីពីរនៃគណបក្ស ហើយអ្នកកាន់តំណែងមុនរបស់លោកទើបតែចុះចេញពីតំណែងខែមករា ឆ្នាំ២០២៣៕

ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner