រដ្ឋមន្រ្តីៈ កេរដំណែលមួយសម្រាប់អ្នកជំនាន់ក្រោយ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈ រឹងមាំ ខ្លាំង ស្អាតស្អំ វៃឆ្លាត និងកាន់តែទំនើប

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃអង្គារទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប ។

ក្នុងជំនួបនាពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកឡើងវិញនូវចំណុចនៃការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងត្រូវផ្តោតការយកចិត្តទុកដាក់ខ្លាំង។
ឯកឧត្តមបន្តថា “ការងារកែទម្រង់មិនមែនជាភាសាថ្មីនោះទេ។ អ្វីដែលថ្មី គឺយើងបន្តឆន្ទៈ ចូលរួមរែកពន់ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ ។ជាពិសេសអនុលោមគោលការណ៍ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែលើកឡើងជាបន្តបន្ទាប់គឺ «ការរៀបចំផ្ទះរបស់យើងឱ្យស្អាត និងមានរបៀបរៀបរយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិធីសំណេះសំណាលនេះ ពោរពេញដោយអត្ថន័យ និងខ្លឹមសារប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សំដៅដល់ការត្រៀមខ្លួនជាបន្តបន្ទាប់ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ ជាពិសេស ក្នុងអាណត្តិនេះ មានច្រើន ហើយប្រតិបត្តិករ ទាំងអស់ច្បាស់ជាហត់នឿយ។ តែការហត់នឿយទាំងអស់នេះហើយ ដែលបង្ហាញពីឧត្តមភាពមន្ត្រីរាជការទាំងអស់គ្នា ក្នុងការរក្សាទុកកេរតំណែល ដ៏ប្រពៃដល់អ្នកជំនាន់ក្រោយនោះ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលរឹងមាំ ខ្លាំង ស្អាតស្អំ វៃឆ្លាត ហើយកាន់តែទំនើប៕ ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner