អាកាសធាតុត្រឡប់មកត្រជាក់បន្តិច ក្រសួងអប់រំឱ្យសាលារៀនទាំងអស់អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាវិញ

ភ្នំពេញ៖បន្ទាប់ពីមានភ្លៀងធ្លាក់ និងសីតុណ្ហភាពបានត្រឡប់មកត្រជាក់បន្តិចវិញក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២៤នេះបានបញ្ជាក់ប្រាប់ដល់គ្រឹះស្ថានសិក្សាទាំងអស់ថា ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ ក្រសួងស្នើឱ្យគ្រឹះស្ថានសិក្សាទាំងអស់អនុវត្តម៉ោង បង្រៀននិងរៀនតាមកាលវិភាគដូចធម្មតា។

ក្រសួងបានបន្តថា៖«តាមការបញ្ជាក់ និងក៏ដូចជាបាន ជម្រាបជូននេះដែរ សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព»។

គួរបញ្ជាក់ថាបបន្ទាប់ពីរលកកំដៅបង្កផលលំបាកជាច្រើនថ្ងៃកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner