សប្បុរសជនប្រាំក្រុម បន្តឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ មានសប្បុរសជនជាបន្តបន្ទាប់ បានអញ្ជើញនាំយកថវិកាសប្បុរសធម៌ មកកាន់ទីស្នាក់ការ កណ្ដាលកាកបាទក្រហមកម្ពុជាដើម្បីចូលរួមជាវិភាគទានជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សមាគមជាតិមួយនេះឲ្យកាន់តែមានវិសាលភាពនិងនិរន្តរភាព។
 
ដោយឡែកនៅថ្ងៃព្រហស្បហិ៍នេះសប្បុរសជនប្រាំក្រុម បានគាំទ្រនិងបន្តឧបត្ថម្ភថវិកាដលកាកបាទក្រហមកម្ពុជា។ក្នុងនេះ រួមមាន ៖១.ធនាគារ ខេប៊ី ប្រាសាក់ ថវិកា១០០លានរៀល ,២.ឯកឧត្តម ហូ សិទ្ធី និង លោកជំទាវ អគ្គមហាឧបាសិកាពហុវុឌ្ឍា ម៉ែន នារីវុឌ្ឍី និងសប្បុរសជន៧រូបទៀតមួយមុឺនដុល្លារ ,៣.ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់(ABA) ថវិកា១០ម៉ឺនដុល្លារ,៤.ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ថវិកា៣ម៉ឺនដុល្លារនិងក្រសួងអធិការកិច្ច ឧបត្ថម្ភ អង្ករ ៨តោន មីជាតិ១០០កេះ ទឹកសុទ្ធ ១០០កេះ ទឺកសុទ្ធ១០០កេះ ទឹកស៊ី អ៊ីវ ១០០យួរ ដែលនាំមកប្រគល់ជូនដោយ ឯកឧត្តម ហួត ហាក់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
 
លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា ក្នុងនាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបានជួយទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា។

លោកជំទាវ បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះគឺជាឆ្នាំទី៥ហើយ ដែលកាកបាទនក្រហមកម្ពុជា មិនបានប្រារព្ធមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរសាទរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្រហម៨ឧសភា ប៉ុន្តែទោះជាយ៉ាងណាក្តីកាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមជាថវិកា និងសម្ភារៈផ្សេងៗជូនកាកបាទក្រហមកម្ពុជា តាមរយៈការអញ្ជើញ មកផ្ទាល់ដល់ទីស្នាក់ការ កណ្ដាល ឬ ចាត់តំណាង នាំមកប្រគល់ជូន ក៏ដូចជាការផ្ដល់ជូនតាមប្រព័ន្ធធនាគារផ្សេងៗ។

 គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បើរាប់បញ្ចូលទាំងព្រះរាជូបត្ថម្ភនៃអង្គព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងឥស្សរជន ថ្នាក់ដឹកនាំ និងសប្បុរសជនជាលក្ខណៈបុគ្គល ផ្ទាល់ខ្លួន និងជាលក្ខណៈក្រុមហ៊ុន សរុបចំនួន ៨៣៥ហើយ ដែលបានប្រោសព្រះរាជទានរាជទ្រព្យ និងបរិច្ចាគធនធាន ជាបន្តបន្ទាប់ជូនកាកបាទក្រហមកម្ពុជា ដោយសរុបជាថវិកាគិតជាដុល្លារ បានប្រមាណ ១០ ២០០ ៤៨១ ដុល្លារអាមេរិក៕
ដោយៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner