ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤៥នេះ បានចេញសេចក្តីជូន ដំណឹងឱ្យដឹងថា កន្លងមកក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ បានដាក់ឱ្យប្រើប្រាស់ ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ឌ.ក. (Digital Community of Cambodia – DCC) ជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា ជាអាទិ៍ អ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធ ដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជា ការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្ន មានអ្នកចុះឈ្មោះ ប្រមាណ ៥ ០០០ នាក់ ដើម្បី៖
- ផ្តល់ឱកាសឱ្យអ្នកជំនាញទំនាក់ទំនងគ្នា ចែករំលែកចំណេះ ដឹងនិងបទពិសោធ និងស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នា
- ស្វែងយល់និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងអភិវឌ្ឍ
- ទទួលបានព័ត៌មានអំពីសកម្មភាពការងារអភិវឌ្ឍន៍ បច្ចេកវិទ្យា ឌីជីថលរបស់រាជរដ្ឋាភិបាល
- រៀបចំការពិភាក្សា សិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនឹងការ អភិវឌ្ឍបច្ចេកវិទ្យាឌីជីថល
- ទទួលបានព័ត៌មានអំពីឱកាសហាត់ការឬចុះកម្មសិក្សា និង ឱកាសការងារ នៅតាមស្ថាប័នរដ្ឋនិងឯកជន
- ទទួលបានព័ត៌មានអំពីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក.ប.ទ. និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែង ចែក ជាសហគមន៍ (Community) ទៅតាមជំនាញ ជាអាទិ៍ សហ គមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍អ្នក ជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍ អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវ និងលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញឌីជីថល និង/ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ចូលរួមក្នុងយន្តការដូចបានជម្រាបជូនខាងលើ ដើម្បីប្រមូលផ្ដុំធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ សាធារណជនអាចស្វែងរកព័ត៌មានបន្ថែម និងអត្ថប្រយោជន៍ផ្សេងៗដូចបានជម្រាបជូនខាងលើនៅក្នុង ថ្នាលសហគមន៍ឌីជីថលកម្ពុជា តាមរយៈវេបសាយ https://dcc.gov.kh/ ឬលេខទំនាក់ទំនង ០៧៧ ៦៣០ ១៨២ ឬអាចធ្វើការស្កេន QR Code ដូចបានភ្ជាប់ជូនខាងក្រោម៕

ដោយ ៖ ង៉ាន់ ទិត្យ