រដ្ឋកាលីហ្វ័រញ៉ាប្តឹងលោក Trump រឿងបង្កសង្គ្រាមពន្ធ
អត្ថបទដោយ៖
ឈឹម ទីណា
វ៉ាស៊ីនតោន ៖ អភិបាល និងអគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃពុធនិយាយថា រដ្ឋកាលីហ្វ័រញ៉ាកំពុងរៀបចំប្តឹងរដ្ឋាភិបាលសហព័ន្ធ ជុំវិញការដំឡើងពន្ធរបស់លោក Donald Trump ដោយអះអាងថាប្រធានាធិបតីអាមេរិកគ្មានសិទ្ធិដាក់ពន្ធទាំងនោះទេ។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom និយាយថា ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវរបស់លោកប្រធានាធិបតី Trump កំពុងបង្កផលប៉ះពាល់ដល់ប្រជាជនអាមេរិក រួមទាំងមនុស្សជាច្រើនដែលបានបោះឆ្នោតឱ្យគាត់។
ចំណែកអគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Rob Bonta បានប្រាប់អ្នកកាសែតថា អំណាចនៃការដំឡើងពន្ធ គឺស្ថិតនៅលើសភា ដូច្នេះលោក Trump គ្មានសិទ្ធិអំណាចធ្វើបែបនេះទេ គាត់ត្រូវតែបញ្ឈប់។
ករណីប្តីងចុងក្រោយនេះ គឺស្ថិតក្នុងចំណោមការប្តឹងជាងដប់ករណី ដែលរដ្ឋ កាលីហ្វ័រញ៉ាបានប្តឹងរដ្ឋបាលលោក Trump៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។