បុរសដែលនិរទេសច្រលំមិនអាចត្រលប់មកនៅអាមេរិកទេ

បរទេស ៖ សេតវិមានបានអះអាងថា ជនចំណាកស្រុក ដែលត្រូវបានចាប់និរទេសខុស នឹងមិនអាចរស់នៅក្នុងទឹកដី សហរដ្ឋអាមេរិក ទៀតទេ។

លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក Kilmar Abrego Garcia ជាជនចំណាកស្រុកដែលត្រូវបានបណ្តេញចេញពីប្រទេស ទៅកាន់ពន្ធនាគារ ក្នុងប្រទេស El Salvador ដោយច្រលំថា ជាឧក្រិដ្ឋជន នឹងមិនរស់នៅក្នុងសហរដ្ឋអាមេរិក ម្តងទៀត ខណៈដែលករណីនេះ នៅតែបន្តបង្កឱ្យមានភ្លើងនយោបាយ។ លោកស្រីបានអះអាងថា «ប្រសិនបើគាត់ត្រលប់ ទៅសហរដ្ឋអាមេរិក វិញ គាត់នឹងត្រូវនិរទេស ម្តងទៀត ភ្លាមៗ»។

រីឯភរិយា របស់ជនចំណាកស្រុក ដែលត្រូវបាននិរទេសដោយច្រឡំ នាង Jennifer Vasquez Sura បាននិយាយថា នាងនឹងមិនបញ្ឈប់ការប្រយុទ្ធ តតាំង រហូតដល់នាងឃើញប្តី នៅរស់។ នាងថា សូមអង្វរដល់រដ្ឋបាល Donald Trump និងរដ្ឋបាលប្រទេស El Salvador ឱ្យឈប់លេងហ្គេមនយោបាយ ជាមួយនឹងជីវិតប្តីរបស់នាង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner