ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥គឺល្អណាស់
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងពីគុណភាពខ្យល់នៅកម្ពុជា នាពេលនេះស្ថិតនៅក្នុងសភាពល្អណាស់ពោលគឺគ្រប់ខេត្តក្រុងតែម្តងស្ថិតនៅក្នុងសភាព “ល្អណាស់”។
បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “ល្អណាស់”។
ចំពោះខេត្តក្រុងនីមួយៗសភាពគុណភាពខ្យល់ស្ថិតក្នុងកម្រិតពណ៌ខៀវដែលបញ្ជាក់ពី គុណភាពខ្យល់ល្អណាស់មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ័សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕
ដោយ ៖ ម៉ាដេប៉ូ


