បង្រ្កាបរថយន្តដឹកអនុផលព្រៃឈើខុសប្បាប់មួយគ្រឿង នៅស្រុកសន្ទុក
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បានបង្ក្រាបរថយន្តមួយគ្រឿង ដែលតែងតែដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ នៅចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក។ការបង្ក្រាបនេះបានអនុវត្តតាមបញ្ជារបស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសម្របសម្រួលដោយព្រះរាជអាជ្ញាខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ជាង ៩ ព្រឹក។
រថយន្តដែលត្រូវបានបង្ក្រាប លេខផ្លាក 3A-3085 (កំពង់ចាម) ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចចុះទៅដល់ទីតាំង។វត្ថុតាងបានចាប់យកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីបន្តដំណើរការតាមនីតិវិធី៕

ដោយ៖ប៊ុនរដ្ឋា